ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ

នាព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ ដែលបានប្រារព្ធនៅទីស្តីការក្រសួងមហាផ្ទៃ។

យោងតាមសេចក្ដីសម្រេច ក្រសួងមហាផ្ទៃបានកែសម្រួលសមាភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយដោយប្រគល់ភារកិច្ចបន្ថែមជូន ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានលេខាធិការដ្ឋាន អមដោយអនុប្រធាន និងសមាជិក សមាជិកាមួយចំនួនទៀត។

ក្រសួងក៏បានបង្កើតក្រុមជំនួយការនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ ដោយប្រគល់ភារកិច្ចជូនឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គសង្នការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាប្រធានក្រុមជំនួយការ ដោយមានសមាភាពសមាជិកក្រុមជំនួយការលេខាធិការដ្ឋានមួយចំនួនទៀត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរដល់ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកលេខាធិការដ្ឋានទាំងអស់ដែលខិតខំបំពេញភារកិច្ចដោះស្រាយបញ្ហាគ្រោះមហន្តរាយផ្សេងៗទាំងកម្រិតផ្ទៃក្នុងក្រសួង និងចូលរួមជាមួយគណៈកម្មាធិការជាតិ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា តួនាទីភារកិច្ចរបស់លេខាធិការគ្រោះមហាន្តរាយក្រសួងមហាផ្ទៃមានពីរសំខាន់ ទី១គឺផ្ទៃក្នុងក្រសួង ដែលលេខាធិការដ្ឋានមានតួនាទីភារកិច្ចទទួលជួយសង្គ្រោះមន្រ្តីរាជការស៊ីវិល នគរបាលជាតិ មន្រ្តីពន្ធនាគារ ដែលជួបបញ្ហាគ្រោះមហន្តរាយ និងទី២ គឺចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ។

ពាក់ព័ន្ធនឹងសំណើរសម្រួលការិយាល័យ និងថវិកាទ្រទ្រង់របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហាន្តរាយ សម្ដេចក្រឡាហោមបានសន្យាខិតខំសម្រួល ដើម្បីឱ្យក្រុមការងារអាចបំពេញភារកិច្ចបានដោយរលូន។ សម្ដេចមានសេចក្ដីសសង្ឃឹម ជាមួយនឹងការត្រៀមខ្លួនចូលរួមអស់ពីលទ្ធភាព ដើម្បីឱ្យលេខាធិការដ្ឋានដំណើរការបានដោយជោគជ័យ។

សូមបញ្ជាក់ថានៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងវឌ្ឍនភាពការងារមួយចំនួនរបស់ក្រសួងមហាផ្ទៃដែរ ដូចការបង្កាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍, ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, បញ្ហាគ្រឿងញៀន និងការដាក់ចេូគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពជាដើម៕


 

អត្ថបទដែលជាប់ទាក់ទង