សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកួតកីឡាវាយកូនគោល អបអរសាទរទិវាជ័យជម្នះ ៧មករា

នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកួតកីឡាវាយកូនគោល អបអរសាទរទិវាជ័យជម្នះ ៧មករា ។​

ការប្រគួតកីឡាវាយកូនគោលនាឱកាសនោះ បានប្រព្រឹត្តទៅនៅទីលានប្រកួត Vattanac Golf Resort ជាយរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមប្រកួតពីឯកឧត្តម អស់លោកជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាច្រើនរូបទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង