ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋជួបការខ្វះខាតចំនួន ៣០០គ្រួសារ

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបងនាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ ឧត្តមសេនីយ៍ឯក សុខ ចន្ធីរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបាយដំរាំ រួមទាំងសហការី និងអាជ្ញាធរ បាននាំយកអង្ករ៦តោន និងគ្រឿងឧបភោគមួយចំនួនទៀត ជាអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋជួបការខ្វះខាតចំនួន ៣០០គ្រួសារ នៅភូមិចំនួន៨ ភូមិ ក្នុងឃុំបាយដំរាំ នៅសាលាបឋមសិក្សាបាយដំរាំ ។

អំណោយអង្ករ និងគ្រឿងឧបភោគរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង៣០០គ្រួសារនាឱកាសនោះរួមមាន ក្នុង១គ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, ទឹកត្រី, ទឹកស៊ីអ៊ីវ, អំបិល,ស្ករស និងប៊ីចេង ។ នាឱកាសនោះដែរក្រុមការងារក៏បានផ្ដល់ការឧបត្ថម្ភជូនមន្រ្តីនគរបាល និងប្រជាការពារ៤៨នាក់ ស.ស.យ.ក១១នាក់ ក្រុមប្រឹក្សាឃុំ៧នាក់ ព្រមទាំងឧបត្ថម្ភម៉ាស់ និងជែល-អាល់កុល ដល់ក្រុមប្រឹក្សាឃុំ,ប៉ុស្តិ៍នគរបាល,ប្រជាការពារ អនុវិទ្យាល័យ និងសាលាបឋមសិក្សាបាយដំរាំផងដែរ ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ លោកជំទាវឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ពីការយកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជម្ងឺកូវីដ១៩ ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា ២០២០ និងការផ្តល់កញ្ចប់ថវិកាដល់ប្រជាពលរដ្ឋខ្វះខាតក្នុងអំឡុងពេលចត្តាឡីស័ក និងការយកចិត្តទុកដាក់ឧបត្ថម្ភស្បៀងអាហាររបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ។

លោកស្រីក៏បានមានប្រសាសន៍អំពីការយកចិត្តទុកដាក់ និងការឧបត្ថម្ភរបស់ ឯកឧត្តម សន្តិបណ្ឌិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាណន់ ជូនដល់ប្រជាពលរដ្ឋនៅឃុំបាយដំរាំ និងបានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមអនុវត្ត ការងារភូមិ ឃុំ មានសុវត្ថិភាព រួមគ្នាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩កុំឱ្យឆ្លងចូលសហគមន៍ ៕

អត្ថបទដែលជាប់ទាក់ទង