ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អញ្ជើញចែកពូជបន្លែជូនប្រជាពលរដ្ឋ ក្នុងស្រុកគាស់ក្រឡ

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចែកពូជបន្លែជូនប្រជាពលរដ្ឋចំនួន៧៥០គ្រួសារ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ 

ពិធីចែកពូជបន្លែចម្រុះជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ មានការអញ្ជើញចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះជួយស្រុកគាស់ក្រឡ, សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា, សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ 

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ឯកឧត្តមអភិបាលខេត្ត រួមទាំងអស់លោកតំណាងក្រុមការងារពាក់ព័ន្ធ បានជម្រាបជូនប្រជាពលរដ្ឋអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងនៅក្នុងអំឡុងពេលទឹកជំនន់ និងបន្ទាប់ពីទឹកបានស្រក។ 

ជាមួយគ្នានេះក៏បានអំពាវនាវប្រជាពលរដ្ឋយកពូជបន្លែដែលទទួលបាននៅថ្ងៃនេះទៅដាំដុះបង្កបង្កើនផលដើម្បីបានទាំងសម្រាប់ការទទួលទាន ឬអាចលក់ដូរដើម្បីយកកម្រៃផ្គត់ផ្គង់គ្រួសារ ព្រមទាំងបន្តចូលរួមអនុវត្តវិធានការនានាដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ៕ 

អត្ថបទដែលជាប់ទាក់ទង