ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន បានចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋមានបញ្ហាជីវភាព ក្នុងឃុំព្រៃព្នៅស្រុកពារាំង
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសៅរ៌ ១៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សកម្ពុជាចុះជួយឃុំព្រៃព្នៅ បានចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋមានបញ្ហាជីវភាព ក្នុងឃុំព្រៃព្នៅស្រុកពារាំង ខេត្តព្រៃវែង សរុបចំនួន២៨៦គ្រួសារ។
អំណោយសម្ដេចក្រឡាហោមដែលត្រូវបានឯកឧត្តមសន្តិបណ្ឌិតប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ រួមមានក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូ, មី១កេស, ស្កសរ១គីឡូ, ត្រីខ១០កំប៉ុង, ទឹកត្រី១ដប, ទឹកសុីអុីវ១ដប, ប្រេង ឆា១ដប, ថវិកា៤០០០០រៀល។ នាឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិតក៏បាននាំយកអំណោយ សម្តេច ក្រឡាហោមនូវថវិកា២ពាន់ដុល្លារ និងសុីម៉ង់៥០តោនប្រគេនព្រះសង្ឃវត្តមុនីមានជ័យ ហៅវត្តសាមគ្គី ក្នុងភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំង សំរាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត៕