ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញ​ថ្វាយ​ព្រះរាជ​គាវរ​កិច្ច​ដំណើរ​យាង​មាតុភូមិនិវត្តន៍​ របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ និង​សម្ដេចព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស​ផុត​ ស្ដេច​យាង​ពី​ទីក្រុង​ប៉េ​កាំ​ង​

នៅ​រសៀល​ថ្ងៃ​សៅរ៍​ ៧​រោច​ ខែ​ក​ក្ដិក​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ថ្វាយ​ព្រះរាជ​គាវរ​កិច្ច​ដំណើរ​យាង​មាតុភូមិនិវត្តន៍​ របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ ព្រះបាទ​សម្ដេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ និង​សម្ដេចព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស​ផុត​ ស្ដេច​យាង​ពី​ទីក្រុង​ប៉េ​កាំ​ង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ 

​អញ្ជើញ​ចូលរួម​ថ្វាយ​នូវ​ព្រះរាជ​គាវរ​កិច្ច​ដ៏​ខ្ពង់ខ្ពស់​នា​ឱកាស​នោះ​ រួម​មាន​សម្ដេច​វិបុល​សេនា​ភក្ដី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​,​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​,​ សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​,​ ព្រះរាជ​វង្សានុវង្ស​ ឯកឧត្តម​ លោក​ជំទាវ​ ជា​ឥស្សរជន​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​សំខាន់ៗ​ ព្រមទាំង​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​នៃ​ស្ថាន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​នៅ​កម្ពុជា​។​ 

​គួរ​ម្លឹ​កថា​ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ និង​សម្ដេចព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា​ ព្រះ​អង្គ​ទាំង​ទ្វេ​ស្ដេច​បាន​យាង​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ពិនិត្យ​ និង​ព្យាបាល​ព្រះរាជ​សុខភាព​តាម​កាលបរិច្ឆេទ​ទូល​ថ្វាយ​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ចំណានៗ​ដែល​រៀបចំ​ថ្វាយ​ជា​ពិសេស​ដោយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​ជា​បវេណី​ដ៏​ឧត្តុង្គឧត្តម​នៃ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ 

​នៅ​ក្នុង​ឱកាស​នៃ​ព្រះរាជ​វត្ត​មាននៅ​ទីក្រុង​ប៉េ​កាំ​ង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ ព្រះបាទ​សម្ដេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ព្រះ​អង្គ​ស្តេច​បាន​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវការ​ ចំនួន​៣​ថ្ងៃ​ នៅ​ខេត្ត​សាន​ស៊ី​ តប​តាម​សេចក្តី​ក្រាប​បង្គំ​សូម​យាង​ និង​រៀបចំ​ថ្វាយ​ដោយ​ ឯកឧត្តម​ប្រធានាធិបតី​ Xi​ JinPing​។​  

​កាន់តែ​វិសេសវិសាល​ថែម​ទៀត​នោះ​ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ថ្វាយ​គ្រឿង​ឥស្សរិយយស​ «​មិត្តភាព​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​ ថ្វាយ​ សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្តី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​ 
​ពិធី​ថ្វាយ​គ្រឿង​ឥស្សរិយយស​បាន​ប្រារព្ធ​ឡើង​នៅ​វិមាន​មហា​ប្រជាជន​ចិន​ រដ្ឋធានី​ប៉េ​កាំ​ង​ ដោយ​ឯកឧត្តម​ប្រធានាធិបតី​ Xi​ JinPing​ បាន​ថ្វាយ​ដោយ​ផ្ទាល់​យ៉ាង​មហោឡារិក​អ​ធឹ​ក​អធម​ និង​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់​ជាទី​បំផុត​។​ គ្រឿង​ឥស្សរិយយស​ «​មិត្តភាព​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​ ជា​គ្រឿង​ឥស្សរិយយស​ថ្នាក់ខ្ពស់​បំផុត​ សម្រាប់​ឥស្សរជន​ឆ្នើម​បរទេស​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​ទំនើបភាវូបនីយកម្ម​សង្គមនិយម​ចិន​ ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​ និង​បណ្តា​ប្រទេស​បរទេស​ និង​ការពារ​សន្តិភាព​ពិភពលោក​។​  

​កាលពី​រសៀល​ថ្ងៃ​ទី​៦​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០២០​ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្តី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្តេច​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​យាង​ទទួល​ជួប​ព្រះរាជ​សវនាការ​ជាមួយ​ ឯកឧត្តម​ Xi​ JinPing​ ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​លោក​ជំទាវ​ នៅ​មាន​មហា​ប្រជាជន​ចិន​ រដ្ឋធានី​ប៉េ​កាំ​ង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដោយ​មានការ​យាង​ និង​ដង្ហែ​ព្រះរាជ​សវនាការ​ដោយ​ ព្រះរាជ​វង្សានុវង្ស​ ថ្នាក់ដឹកនាំ​ក្រសួងព្រះបរមរាជវាំង​ និង​ថ្នាក់ដឹកនាំ​កំពូលៗ​ចិន​ជា​ច្រើន​រូប​ផង​ដែរ​៕ 


អត្ថបទដែលជាប់ទាក់ទង