ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង និងប្រជាពលរដ្ឋក្រីក្រ នៅឃុំព្រះផុស ស្រុកគាស់ក្រឡ

តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ និងឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកគាស់ក្រឡ បានចាត់តំណាង ឯកឧត្តម ស្រេង វង្សហៀង និងលោកជំទាវ សុត សុវណ្ណដា ជា ប្រធានក្រុមការងារចុះជួយឃុំព្រះផុស ព្រមទាំងក្រុមការងារស្រុកគាស់ក្រឡ និង ក្រុមការងារ ចុះជួយឃុំព្រះផុស បានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងប្រជាពលរដ្ឋក្រីក្រ នៅឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ 

អំណោយរបស់សមាគមនខ្មែរចិន ត្រកូលលឹម ដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋក្រីក្រ នាឱកាសនោះ សរុបចំនួន៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានៈ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ក្រម៉ា ភួយ  ថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត និងថវិកាចំនួន ៤០០០០រៀលក្នុងមួយគ្រួសារ។ ជាមួយគ្នានោះផងដែរ ក្រុមហ៊ុនកូកាកូឡា ឧបត្ថម្ភទឹកក្រូចកូកាកូឡាចំនួន២០០យួរ ជូនរដ្ឋបាលស្រុកគាស់ក្រឡ។ 

អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ នាឱកាសនោះដែរ ឯកឧត្តម ស្រេង  វង្សហៀង បានជម្រាបជូនប្រជាពលរដ្ឋនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាល សម្ដេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។ 

ឯកឧត្តម ស្រេង វង្សហៀង បានជួយស្តារប្រឡាយទឹក នៅឃុំព្រះផុស ចំនួន ពីរខ្សែប្រវែង ២៦០០ម៉ែត្រ ពីខ្លោងទ្វាវត្តព្រះផុស ទៅដល់ស្រះសម្តេចក្រឡាហោម  ជាថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តម ស្រេង  វង្សហៀង និងលោកជំទាវ  រួចក៏បានអំពាវនាវប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមថែរក្សាការពារសេចក្តីសុខ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ និងបានផ្តាំផ្ញើឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីគ្រោះធម្មជាតិដូចជាគ្រោះទឹកជំនន់ ជាពិសេសបន្តប្រុងប្រយ័ត្ននាអំឡុងពេលទឹកស្រុកចុះនេះ និងប្រុងប្រយ័ត្នចំពោះករណីជំងឺកូវីដ-១៩ ៕ 


 

អត្ថបទដែលជាប់ទាក់ទង