ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង នាំយកនូវអំណោយ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបាត់ដំបង កាលពីថ្ងៃទី២ និងទី៣ ខែវិច្ឆិកាកន្លងទៅនេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ បានអញ្ជើញនាំយកនូវអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ចំនួន៤ពាន់៥០០គ្រួសារ។

ពិធីផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង បានប្រព្រឹត្តទៅនៅទីតាំងដាច់ដោយឡែកៗពីគ្នាក្នុងបរិយាកាសប្រកបដោយមនោសញ្ចេតនាអាណិតស្រលាញ់ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់បំផុតរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ជាពិសេសបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមការងារ និងថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ។

អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងមួយផ្នែកមានការចូលរួមបន្ថែមពីក្រុមអ្នកម្ដាយមនុស្សធម៌ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះនាឱកាសនោះ រួមមានគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ក្នុងនោះស្រុកកំរៀង៤០០គ្រួសារ, ស្រុកភ្នំព្រឹក៣០០គ្រួសារ, ស្រុកសំពៅលូន៣០០គ្រួសារ, ក្រុងបាត់ដំបង៥០០គ្រួសារ, ស្រុកឯកភ្នំ២ ០០០គ្រួសារ និងស្រុកបវេល១ ០០០គ្រួសារ។

ក្នុងនាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង ឯកឧត្តម ស សុខា និងលោកជំទាវ  ព្រមទាំងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ញ៉ែម សាខន ស ខេង និងក្រុមការងារ ក៏បានឆ្លៀតអញ្ជើញចុះពិនិត្យមើលការជួសជុល និងសាងសង់ក្លោងទ្វារ រៀបចំប្រព័ន្ធភ្លើង បំពាក់អំពូលសឡា និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិទ្យាល័យបវេល ដែលស្ថិតនៅក្នុងស្រុកបវេល ខេត្តបាត់ដំបងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង