សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញ ជាអធិបតីភាព ក្នុងពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម ទូក «ង» វែងជាងគេ លើពិភពលោក

នៅព្រឹកថ្ងៃច័ន្ទ​ ៥កើត​ ខែកត្តិក​ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១២ ខែ វិច្ឆិកាឆ្នាំ២០១៨ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញ ជាអធិបតីភាព ក្នុងពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម ទូក «ង» វែងជាងគេ លើពិភពលោក នៅតំបន់អ្នកលឿងត្រើយខាងកើត​ ស្ថិតនៅឃុំព្រែកខ្សាយ​ ស្រុកពាមរក៍​ ខេត្តព្រៃវែង​ ។

សូមបញ្ជាក់ដែរថា​ ទូក «ង» ដែលត្រៀមបំបែកឯតទគ្គកម្មនិងកត់ត្រា នៅក្នុងសៀវភៅ World Guinness Record នេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។
ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤ ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកចំណុះបាន​ ១៧៩នាក់​ ។


អត្ថបទដែលជាប់ទាក់ទង