អបអរសាទរម្ចាស់ជ័យលាភីពានរង្វាន់សហព័ន្ធកីឡាវាយកូនខ្លីលើតុលើកទី១ នៃព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ
ខ្ញុំសូមចូលរួមអបអរសាទរម្ចាស់ជ័យលាភីពានរង្វាន់សហព័ន្ធកីឡាវាយកូនខ្លីលើតុលើកទី១ នៃព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ។
សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសហព័ន្ធ រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនឃ្លីលើតុនេះ ប្រកបដោយភាពជោគជ័យ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា។
សូមកីឡាករ កីឡាការនីទាំងអស់ បន្តប្រឹងប្រែងហ្វឹកហាត់បង្កើនសមត្ថភាពឈានឆ្ពោះទៅរកភាពជោគជ័យបន្ថែមទៀត ពិសេសក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតតំបន់ និងអន្តរជាតិ៕