ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ប្រតិបត្តិការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុករុក្ខគិរី ត្រូវបានបិទបញ្ចប់ ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្ដេចក្រឡាហោម ស ខេង

ប្រតិបត្តិការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ពិសេសការរងគ្រោះធ្ងន់ធ្ងរ ដោយសារមានការបាក់ទំនប់បាសាក់ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងឃុំបាក់សាក់ និងឃុំព្រែកជីក ស្រុករុក្ខគិរី សរុបចំនួន២០៧៤គ្រួសារ ដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានបិទបញ្ចប់ហើយ។

អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះ នៅឃុំបាសាក់៥១៣គ្រួសារ និងឃុំព្រែកជីកចំនួន១៥៦១គ្រួសារ នាឱកាសនោះ ការចែកជូនដោយផ្ទាល់ ក្នុងដំណាក់កាលបឋម សរុបរួមមាន អង្ករចំនួន១០តោន, មី២៧៥កេស, ត្រីខ២៧៥យួរ ហើយនៅដំណាក់កាលបន្ទាប់ សម្ដេចក្រឡាហោម ស ខេង ព្រមទាំងក្រុមការងារ ក៏បានបន្តផ្ដល់អំណោយជូនប្រជាពលរដ្ឋ និងសម្រាប់ត្រៀមបំរុងទុក សរុបរួមមាន អង្ករ៤៨តោន និង៤២០គីឡូក្រាម, មី២.៣៧៤កេស, ត្រីខ ២.២៧៤យួរ, ទឹកសុទ្ធ៥០០កេស, ភេសជ្ជៈ៣.០០០កេស និងថវិកា ២០លានរៀល។

ជាមួយគ្នានោះដែរ អំណោយជួយជនរងគ្រោះពីកាកបាទក្រហមកម្ពុជា និងសប្បុរសជននានា ព្រមទាំងអង្គការសមាគមមួយចំនួនទៀត ក្នុងនោះកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានឧបត្ថម្ភជូនគ្រួសាររងគ្រោះចំនួន១៥០គ្រួសារ សរុបអង្ករ១៥០ការុង, មី១៥០កេស, ត្រីខ៦១២កំប៉ុង, ទឹកត្រី១៥០យួរ, ស្កស៦បាវ និងអំបិល៣បាវ ខណៈអង្គការសមាគម និងសប្បុរសជននានា បានជួយឧបត្ថម្ភជនរងគ្រោះនៅទូទាំងស្រុករុក្ខគិរី រួមមាន អង្ករ១១តោន៧០គីឡូក្រាម, មី៨៦កេស, ត្រីខ១៩៥យួរ ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

នៅក្នុងដំណាក់កាលនៃការរងគ្រោះដោយមហន្តរាយជំនន់ទឹកភ្លៀងនេះដែរ ថ្នាក់ដឹកនាំក្រសួង ស្ថានប័នពាក់ព័ន្ធ មានជាអាទិ៍ ឯកឧត្តមអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអញ្ជើញចុះវាយតម្លៃការខូចខាតតាមវិស័យជំនាញ ដើម្បីមានវិធានការជួយសង្គ្រោះប្រជាពលរដ្ឋទាំងនៅក្នុងស្ថានភាពទឹកកំពង់ជន់ និងបន្ទាប់ពីទឹកស្រកចុះ។

មកដល់ពេលនេះ ទោះបីប្រតិបត្តការជួយសង្គ្រោះប្រជាពលរដ្ឋនៅឃុំបាសាក់ និងឃុំព្រែកជីក ត្រូវបានបិទបញ្ចប់ ប៉ុន្តែថ្នាក់ដឹកនាំពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង និងក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺនៅតែបន្តតាមដានស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅបន្ទាប់ពីទឹកជំនន់បានស្រកទៅវិញ ៕


 

អត្ថបទដែលជាប់ទាក់ទង