សារថ្លែងអំណរគុណ ផ្ញើជូន ឯកឧត្តម លោកជំទាវ លោក អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់  ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាថវិកា ជាស្បៀងអាហារ គិតជា អង្គរសរុបចំនួន៩៧៨តោន និងមី ១០០កេស  សម្រាប់ចូលរួមជួយសង្គ្រោះបន្ទាន់ដល់ ប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិដោយសារជំនន់ទឹកភ្លៀង។ 

កាយវិការដ៏ថ្លៃថ្លានេះស្តែងឲ្យឃើញនូវទឹកចិត្តដ៏ល្អប្រពៃ និងប្រកបដោយសមានចិត្ត សប្បុរសធម៌របស់ ឯកឧត្តម  លោកជំទាវ លោក អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា  ពីស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាជួបគ្រោះទុក្ខភ័យ ក៏ដូចជាការយកចិត្តទុកដាក់  ជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ដោយមិនប្រកាន់និន្នាការនយោបាយ។  

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្ដីជ័យមង្គលគ្រប់ប្រការ ជូនចំពោះ  ឯកឧត្តម លោកជំទាវ លោក អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនទាំងអស់  សូមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ 
 

អត្ថបទដែលជាប់ទាក់ទង