ឯកឧត្តម សក់ សេដ្ឋា បានទទួលជំនួយពីប្រតិភូអង្គការអភិវឌ្ឍន៍អ៊ីស្លាមកម្ពុជា និងអង្គការNouvelle Optigue
នៅព្រឹកថ្ងៃចន្ទ ៣កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជំនួយពីប្រតិភូអង្គការអភិវឌ្ឍន៍អ៊ីស្លាមកម្ពុជា និងអង្គការNouvelle Optigue។
ជំនួយដែលបានធ្វើពិធីប្រគល់ និងទទួលនៅទីស្ដីការក្រសួងមហាផ្ទៃនាពេលនេះ ថវិកា១០លានរៀល , អង្ករ៤តោន, ប្រេងឆា២៥០ដប, ទឹកស៊ីអ៊ីវ២៥០ដប និងត្រីខ ១២៥០កំប៉ុង។ ជំនួយទាំងនេះនឹងត្រូវចាត់ចែងប្រើប្រាស់សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ឆ្នាំ២០២០៕