ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានទទួលជំនួយគ្រឿងឧបភោគបរិភោគពីប្រតិភូសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ៣កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជំនួយគ្រឿងឧបភោគបរិភោគពីប្រតិភូសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយលោកឧកញ៉ា តែ តាំងប៉។

ជំនួយដែលបានធ្វើពិធីប្រគល់ និងទទួលនៅទីស្ដីការក្រសួងមហាផ្ទៃនាពេលនេះ រួមមានទឹកត្រី ១២,០០០ដប និងទឹកស៊ីអ៊ីវ១២,០០០ដប។ ជំនួយទាំងនេះ នឹងត្រូវចាត់ចែងប្រើប្រាស់ដើម្បីរួមចំណែកសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងស្ថិតនៅក្នុងមូលដ្ឋាននានានៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់៕

អត្ថបទដែលជាប់ទាក់ទង