ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្ដីពីការពិនិត្យលើឯកសារទស្សនទាន សម្រាប់រៀបចំកម្មវិធីជាតិ ដំណាក់កាលទី២

នៅព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្ដីពីការពិនិត្យលើឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ ដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ។ 

អញ្ជើញមានប្រសាសសន៍បើកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាកិច្ចប្រជុំនេះ បានធ្វើឡើងតាមសំណើររបស់អគ្គលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំតាក់តែងកម្មវិធីជាតិស្ដីពីការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិដំណាក់កាលទី២។ 

សម្ដេចបានមានប្រសាន៍ទៀតថា កម្មវិធីជាតិស្ដីពីការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ត្រូវបានតាក់តែងឡើងដើម្បីបន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ខណៈកម្មវិធីជាតិដំណាក់កាលទី១ ដែលកំពុងអនុវត្តនាពេលបច្ចប្បន្ន គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ។ 

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថាថ្វីដ្បិតកម្មវិធីជាតិ ដំណាក់កាលទី១ នឹងត្រូវញ្ចប់នាពេលខាងមុខ ប៉ុន្តែកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅមិនទាន់ចប់នៅឡើយទេ ពោលគឺនៅមានកិច្ចការសំខាន់មួយចំនួនទៀតដែលត្រូវបន្តដោះស្រាយឱ្យមានភាពប្រាកដប្រជាថាកំណែទម្រង់នេះពិតជាកំណែទម្រង់មួយដែលមានភាពជាក់លាក់ ពិសេសប្រសិទ្ធភាពនៃការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ 

សម្ដេចក្រឡាហោម បានបន្តថាព្រោះតែហេតុយ៉ាងដូច្នេះហើយបានជាទាមទារឱ្យមានការរៀបចំតាក់តែងកម្មវិធីជាតិដំណាក់កាលទី២ សម្រាប់បន្តអនុវត្តនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងរយៈពេលវែង ពីព្រោះឆ្លងកាត់ការសិក្សាដកស្រង់ពិសោធន៍ពីបណ្ដាប្រទេសនានា ការងារកំណែទម្រង់នេះត្រូវការពេលវេលាយូររហូតដល់៧០ទៅ១០០ឆ្នាំ ខណៈកម្ពុជាទើបតែចេញដំណើរបានជាង១០ឆ្នាំ។ 

សូមបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំពិនិត្យពិភាក្សានៅថ្ងៃនេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាឯកសារសេចក្ដីព្រាងទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិដំណាក់កាលទី២នឹងត្រូវដាក់ឆ្លងកិច្ចប្រជុំ គ.ជ.អ.បបន្តទៀត។ សម្ដេចបានណែនាំលេខាធិការ គ.ជ.ប ធ្វើបទបង្ហាញជូនអង្គប្រជុំឲ្យបានជ្រួតជ្រាប មុននឹងបន្តការពិនិត្យពិភាក្សាសេចក្ដីព្រាងនេះលម្អិត៕ 
 

អត្ថបទដែលជាប់ទាក់ទង