ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីពិធីប្រកាសប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ

នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីពិធីប្រកាសប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ប្រារព្ធនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ។

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថាការប្រកាសប្រធាន អនុប្រធាន និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះនាឱកាសនេះ គឺធ្វើឡើងបន្ទាប់ពីមានការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលក្នុងនោះ ឯកឧត្តម ព្រុំ សុខា ក៏ត្រូវបន្តមកធ្វើជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះជំនួសឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន។

សម្ដេចក្រឡាហោមបាន គូសបញ្ជាក់ថាក្រុមការងារគណបក្សចុះមូលដ្ឋាន មានតួនាទីសំខាន់ណាស់ក្នុងការចូលរួមដោះស្រាយសេចក្ដីត្រូវការប្រជាពលរដ្ឋ ការកសាងកម្លាំងនយោបាយ និងការជំរុញឱ្យអង្គការចាត់តាំងបក្សគ្រប់ជាន់ថ្នាក់បានយល់ជ្រួតជ្រាប ច្បាស់អំពីកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចនានារបស់គណបក្ស ដោយត្រូវរៀបចំដាក់ចេញផែនការ និងវិធានការនានា ដើម្បីអនុវត្តឱ្យទៅជាសកម្មភាពជាក់ស្ដែង និងមានប្រសិទ្ធភាព។

សម្ដេចអនុប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តថាក្រុមការងារគណបក្សចុះមូលដ្ឋាន ក៏ត្រូវជំរុញឱ្យមានការផ្សព្វផ្សាយទូលំទូលាយ និងបានជ្រួតជ្រាបក្នុងស្រទាប់សកម្មជន អ្នកគាំទ្រ និងប្រជាពលរដ្ឋទូទៅ ឱ្យយល់អំពីសភាពការណ៍រីកចំរើនជាបន្តបន្ទាប់របស់ប្រទេសជាតិ អំពីកម្មវិធីនយោបាយ គោលនយោបាយគណបក្ស និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋមកលើគណបក្ស ដើម្បីបង្កើនជំនឿចិត្ត និងការចូលរួមការពារគណបក្ស។

សម្ដេចបានសង្កត់ធ្ងន់ថាដើម្បីសម្រេចបានពាក្យស្លោក «សមាជិកគណបក្សម្នាក់ ត្រូវតែជាសំឡេងឆ្នោតម្នាក់» ចាំបាច់បំផុតគឺការបន្តកសាងកម្លាំងស្នូលគណបក្សឱ្យកាន់តែរឹងមាំ និងច្បាស់លាស់ ហើយមួយគ្នានេះត្រូវយកចិត្តទុកដាក់លើប្រជាពលរដ្ឋដែលមិនមែនជាសមាជិក ឬជាកម្លាំងស្នូលរបស់បក្ស ប៉ុន្តែពួកគាត់តែងបោះឆ្នោតគាំទ្រគណបក្ស និងត្រូវបន្តព្យាយាមឃោសនាប្រកបដោយការគោរពចំពោះប្រជាពលរដ្ឋដែលមាននិន្នាការមិនគាំទ្រ។

នៅក្នុងឱកាសនោះដែរ សម្ដេចបានណែនាំថ្នាក់ដឹកនាំ និងសមាជិកគណបក្ស ដែលជាថ្នាក់ដឹកនាំមន្រ្តីរាជការ និងកម្លាំងក្នុងខេត្តក្រចេះ ត្រូវខិតខំបំពេញការងារបំរើប្រជាពលរដ្ឋឱ្យបានល្អ ចៀសវាងជាដាច់ខាតការប្រកាន់បក្សពួក ការរើសអើង ឬប្រកាន់និន្នាការនយោបាយ ត្រូវដោះស្រាយបញ្ហានានាប្រកបដោយយុត្តិធម៌ ត្រូវបញ្ចៀសការយកអំពើហិង្សាជាជម្រើសនៃការបញ្ចប់បញ្ហា និងត្រូវការពារធនធានធម្មជាតិទុកជាប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយ។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថាឯកឧត្តមប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ និងគណបក្សគ្រប់ថ្នាក់នៃខេត្តក្រចេះ នឹងបន្តរួមសាមគ្គីសហការជាមួយគ្នា ខិតខំប្រឹងប្រែងទទួលរាប់រងការងាររបស់គណបក្ស និងត្រៀមខ្លួនឱ្យបានល្អ សម្រាប់ឈានទៅទទួលជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០២២ និង២០២៣៕

អត្ថបទដែលជាប់ទាក់ទង