សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកួតកីឡាវាយកូនគោលមិត្តភាពជាមួយក្រុមកីឡាវាយកូនគោលស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន
នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិកក្លឹបកីឡាវាយកូនគោលក្រសួងមហាផ្ទៃ នឹងអញ្ជើញប្រកួតកីឡាវាយកូនគោលមិត្តភាពជាមួយក្រុមកីឡាវាយកូនគោលស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងក្រសួងមហាផ្ទៃ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃស្អែកនេះ គឺជាការរៀបចំលើកទី១ ក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហការការទូតតាមរយៈការលេងកីឡារួមគ្នាដើម្បីសុខភាព។
ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងនៅទីលានវាយកូនគោលវឌ្ឍនៈ (កោះក្របី) ដោយក្លឹបកីឡាវាយកូនគោលក្រសួងមហាផ្ទៃមានសមាសភាព១៨រូប និងក្រុមស្ថានទូតចិនមានសមាសភាព១៣រូប៕