ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស បានអនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ

នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្ដល់ការគាំទ្រតាមរយៈការចាត់បញ្ជូនអ្នកបច្ចេកទេសមកជួយក្នុងដំណើរការកសាងច្បាប់សំខាន់ៗចំនួន២ គឺច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលព្រះមហាក្សត្របានចេញព្រះរាជក្រមប្រកាសឱ្យប្រើកាលពីពេលថ្មីៗនេះ។

សម្ដេចបានមានប្រសាសន៍ទៀតថាក្រោយពីច្បាប់នេះត្រូវបានប្រកាសឱ្យប្រើហើយ គឺនៅសល់លិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់នេះមួយចំនួនទៀតដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ត្រូវបន្តសហការរៀបចំ ដើម្បីឈានទៅអនុវត្តច្បាប់ទាំងពីរនេះឱ្យបានពេញលេញ។

ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីបានសម្ដែងក្ដីរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលច្បាប់ចំនួនពីរនេះ និងបានជម្រាបសម្ដេចទៀតថាកន្លងមក រដ្ឋាភិបាលអូស្ត្រាលីក៏ធ្លាប់បានជួយលើកិច្ចការមួយចំនួនផងដែរ ជាពិសេសនៅក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩នេះ អូស្ត្រាលីបានផ្ដល់ជំនួយវិស័យសុខាភិបាល និងវិស័យកសិកម្មជួយកម្ពុជាតាមរយៈអង្គការក្រៅរដ្ឋាភិបាលរបស់អូស្ត្រាលី។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានជម្រាបជូនសម្ដេចថា ជាការពិត នៅក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ១៩នេះ វិស័យមួយចំនួនដូចជាទេសចរណ៍ ឧស្សាហកម្មវាយណភ័ណ្ឌពិតជាទទួលរងផលប៉ះពាល់ ប៉ុន្តែឯកឧត្តមសូមសម្ដែងនូវការកោតសរសើរចំពោះគោលនយោបាយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកសិកម្ម ធ្វើយ៉ាងណាជួយជំរុញបន្ថែមដល់សេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានបន្តថាក្នុងនាមជាឯកអគ្គរដ្ឋទូតអូស្ត្រាលី ឯកឧត្តមពិតជារីករាយដែលបានចូលរួមអមដំណើរសម្ដេចតេជោនាយករដ្ឋមន្រ្តី ចុះទៅកាន់ខេត្តតាកែវកាលពីពេលថ្មីៗនេះ ដើម្បីពិនិត្យមើលដោយផ្ទាល់ក្នុងដំណើរការជំរុញវិស័យកសិកម្មនៅក្នុងខេត្តមួយនេះ។

ឯកឧត្តមបន្តថាតាមរយៈអង្គការក្រៅរដ្ឋបាលភិបាល អូស្ត្រាលីកំពុងបន្តជួយគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មការប្រើប្រាស់គ្រឿងយន្ត ការបណ្ដុះពូជ និងការកម្ចាត់សត្វល្អិតជាដើម ដើម្បីឈានទៅបង្កើនទិន្នផលកសិកម្មស្រូវ និងជំរុញការនាំចេញអង្ករក្រអូបទៅកាន់អូស្ត្រាលីឱ្យកាន់តែច្រើន។

ក្រៅពីកិច្ចការទាំងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបសម្ដេចទៀតថា រដ្ឋាភិបាលអូស្ត្រាលីក៏បានសហការជាមួយក្រសួងផែនការ ក្នុងការគាំទ្រដល់ដំណើរការរៀបចំបញ្ជីប្រជាជនក្រីក្រ ដែលកិច្ចការនេះកំពុងតែប្រព្រឹត្តទៅយ៉ាងប្រសើរ។

ដោយឡែកពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកម្លាំងអនុវត្តច្បាប់ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រឹដ្ឋកម្មឆ្លងដែន រួមមានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការកេងប្រវញ្ញផ្លូវភេទលើកមារ ក្នុងនោះក៏មានការផ្ដល់ជំនួយបណ្ដុះបណ្ដាលដល់មន្ត្រីអន្តោប្រវេសន៍កម្ពុជាពាក់ព័ន្ធនឹងការងារត្រួតពិនិត្យឯកសារលិខិតឆ្លងដែនដែរ។

ឯកឧត្តមបានបង្ហាញភាពរីករាយចំពោះវឌ្ឍនភាព និងលទ្ធផលដែលទទួលបាន តាមរយៈកិច្ចសហប្រតិបត្តិការដែលមានលើវិស័យនគរបាលនេះ ហើយសម្រាប់ច្បាប់ទាំងពីរដែលរាជរដ្ឋាភិបាលសម្រេចបាននោះឯកឧត្តមពិតជាចង់ឃើញការអនុវត្តច្បាប់បានពេញលេញ។

ឯកឧត្តមក៏បានបង្ហាញឆន្ទៈបន្តគាំទ្រដល់ការរៀបចំលិខិតបទដ្ឋានក្រោមច្បាប់ដើម្បីឈានទៅអនុវត្តច្បាប់នេះ រួមទាំងផ្ដល់ការបណ្ដុះបណ្ដាលមន្រ្តីកម្ពុជា ក្នុងការចាត់តាំងអនុវត្តភាពរកិច្ចស្របតាមច្បាប់ទាំងពីរនេះផងដែរ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណជាថ្មីម្ដងទៀតដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់អ្នកបច្ចេកទេសរៀបចំច្បាប់ទាំងពីរនេះ ពីព្រោះច្បាប់ទាំងពីរនេះ មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា និងក៏ជាការចូលរួមចំណែកជាលក្ខណៈអន្តរជាតិ ក្នុងការងារទប់ស្កាត់ហិរញ្ញប្បទានភេវរកម្ម និងការប្រឆាំងការរីកសាយភាយអាវុធមហាប្រល័យដែរ។

សម្ដេចបានបង្ហាញការស្វាគមន៍បន្តទៀតចំពោះក្រុមអ្នកជំនាញអូស្ត្រាលី សម្រាប់ការចូលរួមដល់កិច្ចការកសាងឯកសារគតិយុត្តក្រោមច្បាប់ទាំងពីរនេះ និងបានឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរនាពេលកន្លងមក។

សម្ដេចបានស្នើឱ្យភាគីអូស្ត្រាលីបន្តជួយពង្រឹងដល់សមត្ថភាពមន្ត្រីនគរបាលប៉ុស្ត៍រដ្ឋបាលឃុំសង្កាត់ និងអធិការដ្ឋាននគរបាល ឱ្យកាន់តែមានសមត្ថភាពរឹងមាំក្នុងការបំពេញភារកិច្ច ខណៈភាគីអូស្ត្រាលីធ្លាប់ជួយការងារជាបន្តបន្ទាប់។

សម្ដេចសង្ឃឹមថាកម្លាំងនគរបាលប្រទេសទាំងពីរនឹបន្តកិច្ចសហប្រតិបត្តការល្អជាមួយគ្នាបន្ថែមទៀត ដើម្បីការពារបន្តទៀតនូវប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង