ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិតសភានគរបាលកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២១នៃបណ្ឌិត្យសភានគរបាលកម្ពុជា ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ កិច្ចប្រជុំនេះ គឺយោងតាមអនុសាសន៍ណែនាំរបស់សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ដែលកំណត់ឱ្យគ្រប់អង្គភាពត្រូវយកផែនការសកម្មភាពប្រចាំឆ្នាំមកឆ្លងឱ្យបានមុនខែឧសភា។

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានគោរពរាយការណ៍ជូនសម្ដេច អំពីផែនការសកម្មភាពអាទិភាពឆ្នាំ២០២១ និងបានស្នើសុំសម្ដេចពិនិត្យលទ្ធភាពឈានទៅបើកវគ្គបណ្ដុះបណ្ដាលនគរបាលឡើងវិញ ខណៈសាលាបណ្ដុះបណ្ដាលនាយទាហាន កងរាជអាវុធហត្ថនៅប្រព្រឹត្តទៅជាធម្មតា និងបានសុំសម្ដេចគាំទ្រគម្រោងបំពាក់ឧបករណ៍ការពាររន្ទះនៅបណ្ឌិត្យសភានគរបាលកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំរួមគ្នាកសាងបាននូវផែនការសកម្មភាពឆ្នាំ២០២១ និងបានដឹិនាំកែលម្អរសំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងបណ្ឌិត្យសភានគរបាលកម្ពុជា។ សម្ដេចបានឯកភាពចំពោះសំណើរសុំការគាំទ្រដើម្បីឈានទៅបំពាក់ឧបករណ៍ការពាររន្ទះនៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយសម្ដេចចាត់ទុកជាកិច្ចការអាទិភាពក្នុងការការពារសុខសុវត្ថិភាពមន្ត្រី និងសិស្សនគរបាល ពិសេសក្នុងរដូវភ្លៀងនេះ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញដឹកនាំអង្គប្រជុំពិភាក្សាលម្អិតអំពីផែនការសកម្មភាពឆ្នាំ២០២១របស់បណ្ឌិត្យសភានគរបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង