សម្តេចក្រឡាហោម​ ស​ ខេ​ង​ ​ ​អញ្ជើញចូលរួមពិធីទទួលដំណើរនិវត្តន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីត្រឡប់មកមាតុប្រទេសវិញ

សម្តេចក្រឡាហោម​ ស​ ខេ​ង​ ឧបនា​យក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​អញ្ជើញចូលរួមពិធីទទួលដំណើរនិវត្តន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក និង កិច្ចប្រជុំកំពូល​អ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោក​ឆ្នាំ២០១៨ របស់សន្និសីទសហប្រជាជាតិ​ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ០១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨។


អត្ថបទដែលជាប់ទាក់ទង