ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យលើកទី៣

នៅព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យលើកទី៣ និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាណភេវរកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ កែសម្រួល និងឆ្លងសេចក្ដីព្រាងច្បាប់ទាំងពីរនេះ គឺជាកិច្ចប្រជុំលើកចុងក្រោយហើយ ដោយសារចំណុចដែលត្រូវកែសម្រួលក្នុងច្បាប់នេះ នៅសេសសល់តិចតួចប៉ុណ្ណោះ។ សម្ដេចបន្តថា សេចក្ដីព្រាងច្បាប់ទាំងពីរនេះ នឹងត្រូវបញ្ជូនទៅសុំការអនុម័តពីគណៈរដ្ឋមន្ត្រីក្នុងពេលតែមួយតែម្ដងនាពេលខាងមុខ។

សម្ដេចបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ក្រុមការងារអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសេចក្ដីព្រាងច្បាប់នេះ អាចឈានទៅបញ្ចប់ការតាក់តែងបានទាន់ពេលវេលានៅមុនដំណាច់ខែមេសា ឆ្នាំ២០២០ តាមការគ្រោងទុក។ សម្ដេចបានមានប្រសាសន៍ថាសេចក្ដីព្រាងច្បាប់ទាំងពីរនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការវិវត្តន៍សង្គមផង និងដើម្បីឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិដែលតម្រូវឱ្យកម្ពុជាមានយន្តការជាក់លាក់ផង។

សូមបញ្ជាក់ថាដោយសារភាពខ្វះខាតនៃច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យលើកទី៣ និងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម កម្ពុជាត្រូវបានគេចាត់ចូលជាប្រទេសស្ថិតក្នុងបញ្ជីប្រផេះ ជាប្រទេសមានហានីភ័យខ្ពស់ ធ្វើឱ្យអ្នកវិនិយោគមានការរារែក និងអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច។ ប្រសិនបើកម្ពុជានៅតែបន្តភាពខ្វះខាតច្បាប់នេះទៀត នោះនឹងអាចប្រឈមចុះក្នុងបញ្ជីខ្មៅ ​​៕

អត្ថបទដែលជាប់ទាក់ទង