សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង​ប្រទេសជាតិក្នុងភាពអាសន្ន

នៅព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រ​ មណ្ឌល​បាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង​ប្រទេសជាតិក្នុងភាពអាសន្ន និងរបៀបវារៈផ្សេងទៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្រៅពីការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន របៀបវារៈផ្សេងៗទៀតនោះ រួមមាន ការបោះឆ្នោតសម្រេចសុពលភាពនៃអាណត្តិរបស់លោកជំទាវ នូ សុវណ្ណនី ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម ឡូយ សុផាត ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក​ និងឯកឧត្តម ស៊ូ ភិរិន្ទ ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម៕

អត្ថបទដែលជាប់ទាក់ទង