សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងរបស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព
សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងរបស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព
នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុ
ប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ច
និងចូលរួមសន្និសីទស្តីពីការជួញដូរសត្វព្រៃខុសច្បាប់លើកទី៤ នៅទីក្រុងឡុងដ៍
ចក្រភពអង់គ្លេស កាលពីថ្ងៃទី១១ – ១២ ខែតុលា ឆ្នាំ២០១៨ ដែលមានប្រទេសចូលរួម
ជាង៨០ប្រទេស( ថ្នាក់ប្រធានាធីបតី នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី
និងមន្ត្រីជាន់ខ្ពស់ សង្គមសុីវិល និងវិស័យឯកជនជាង១០០០នាក់)
ដែលបានចូលរួមផងដែរ។