ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញទទួលជំនួយម៉ាស់ចំនួន១សែន និងទឹកសម្លាប់មេរោគ ប្រធានមន្ទីរពេទ្យព្រះកុសមៈ ដើម្បីឱ្យក្រសួងមហាផ្ទៃ ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជំនួយម៉ាស់ចំនួន១សែន និងទឹកសម្លាប់មេរោគ ពីឯកឧត្តមវេជ្ជបណ្ឌិត តាន់ សុគុន ប្រធានមន្ទីរពេទ្យព្រះកុសមៈ ដើម្បីឱ្យក្រសួងមហាផ្ទៃ ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់ឯកឧត្តមវេជ្ជបណ្ឌិត តាន់ សុគុន ប្រធានមន្ទីរពេទ្យព្រះកុសមៈ និងបណ្ដាសប្បុរសជនផ្សេងទៀត ដែលបានចូលរួមជាមួយឯកឧត្តម ផ្ដល់ជូននូវជំនួយម៉ាស់មកក្រសួងមហាផ្ទៃ នៅក្នុងបរិបទមានតម្រូវការប្រើប្រាស់ខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។

សម្ដេចបានបន្តមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ នៅតែមានតម្រូវការម៉ាស់ និងទឹកសម្លាប់មេរោគបន្ថែមទៀត សម្រាប់ចែកជូនមន្ត្រីរាជការ និងកងកម្លាំងប្រើប្រាស់ទាំងនៅក្នុងពេលបំពេញការងារនៅតាមអង្គភាព និងជាពិសេសនៅពេលចេញទៅបំពេញភារកិច្ចនៅខាងក្រៅ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្ថានភាពដែលមានការព្រួយបារម្ភខ្ពស់ជំពោះជំងឺឆ្លងនេះ ។

ជាសក្ខីភាពឆ្លើយតបនឹងជំនួយវិភាគទាននេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានប្រគល់ជូនលិខិតថ្លែងអំណរគុណ ដោយនៅក្នុងលិខិតនោះសម្ដេចបានគូសបញ្ជាក់ថា«នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងប្រឈមខ្លាំង ដោយជំងឺរាតត្បាតសកល ខ្ញុំសូមកត់ត្រានូវទឹកចិត្តប្រកបដោយសប្បុរសធម៌របស់ឯកឧត្តមវេជ្ជបណ្ឌិត ដែលបានចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងបង្ការការរាតត្បាតជំងឺកូវីដ១៩» ។

ឯកឧត្តមវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យ តំណាងសហការី និងសប្បុរសជន ដែលចូលរួមផ្ដល់ជំនួយ បានមានប្រសាសន៍ជម្រាបជូនសម្ដេចក្រឡាហោម ស ខេង អំពីការគាំទ្រ និងគោរពកោតសរសើរខ្ពស់ ចំពោះសម្ដេច ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ ពិសេសនៅក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដើម្បីការពារសេចក្ដីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ដែរថា ឯកឧត្តមរួមជាមួយសហការី និងសប្បុរសជននានា នឹងបន្តផ្ដល់វិភាគទានជាម៉ាស់នេះបន្ថែមទៀត ជូនក្រសួងមហាផ្ទៃ នាពេលបន្តបន្ទាប់ខាងមុខ និងបានជូនពរសម្ដេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងនគរបាលទាំងអស់មានសុខភាពល្អ និងទទួលបានជោគជ័យ ពិសេសបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕

អត្ថបទដែលជាប់ទាក់ទង