សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចូលជួបសុំមតិណែនាំ ស្ដីពីកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចូលជួបសុំមតិណែនាំ ស្ដីពីកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ នាព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ៕