ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញធ្វើបទឧទ្ទេសនាមជូនឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អំពីប្រធានបទពាក់ព័ន្ធនឹងរបៀបរបបការងារ និងនីតិវិធីនៃរៀបចំផ្គូផ្គងជ្រើសរើសតែងតាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលថ្នាក់ក្រោមជាតិ

នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០នេះសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញធ្វើបទឧទ្ទេសនាមជូនឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អំពីប្រធានបទពាក់ព័ន្ធនឹងរបៀបរបបការងារ និងនីតិវិធីនៃរៀបចំផ្គូផ្គងជ្រើសរើសតែងតាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងបរិបទនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

នៅក្នុងបទឧទ្ទេសនាមនេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា នៅក្នុងដំណើរការនៃការផ្គូផ្គងរៀបចំបេក្ខជនសម្រាប់មុខតំណែងនានានៅថ្នាក់ក្រោមជាតិ ទាមទារឱ្យមានការសម្របសម្រួល និងការយោគយល់គ្នាទៅវិញទៅមក ប្រកបដោយសុភវិនិច្ឆ័យ រវាងអភិបាល ប្រធានក្រុមប្រឹក្សា ប្រធានក្រុមការងារ ដើម្បីឱ្យការតែងតាំងមន្ត្រីនៅថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅដោយរលូន និងរក្សាបានសាមគ្គីភាពក្នុងការបំពេញភារកិច្ចបំរើជាតិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង