ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញដល់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

នៅរសៀលថ្ងៃព្រហស្បតិ៍១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញដល់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ការអញ្ជើញដល់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូអមដំណើរនាឱកាសនោះ ត្រូវបានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្ដៅរាក់ទាក់បំផុត ពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ និងមានរៀបចំពិធីត្រួតពលកងកិត្តយសនៃក្រសួងសន្តិសុខសាធារណៈឡាវ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង បានអញ្ជើញជួបពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីសភាពសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការផ្លាស់ប្ដូរគណៈប្រតិភូ និងបណ្ដុះបណ្ដាលធនធានមនុស្ស ការងារឃុំខ្លួនអ្នកទោស ព្រមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង បានអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និងចុះហត្ថលេខាលើកំណត់ហេតុនៃសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។

កិច្ចប្រជុំដែលក្រសួងទាំងពីរផ្លាស់វេនគ្នារៀបចំជារៀងរាល់ឆ្នាំនេះ គឺដើម្បីអនុវត្តនូវយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ ក្នុងគោលដៅលើកកម្ពស់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។

សម្ដេចក្រឡហាម ស ខេង និងឯកឧត្តមឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង នៅតែបន្តចាត់ទុកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ថាជាកិច្ចការមួយដ៏មសារៈសំខាន់ ក្នុងវិស័យសន្តិសុខ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការចែករំលែកព័ត៌មាន សំដៅគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់តាមព្រំដែន និងការបង្កាទប់ស្កាត់បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ភាគីទាំងពីរក៏បានបង្ហាញការជឿជាក់ថាកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ នឹងបន្តក្លាយជាឯកសារតម្រង់ទិសសម្រាប់អាជ្ញាធរខេត្តជាប់ព្រំដែន និងបណ្ដាអង្គភាពពាក់ព័ន្ធចំណុះក្រសួងទាំងពីរ យកទៅអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការលើកកម្ពស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ ស្ថិរភាពតំបន់ព្រំដែន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ដើម្បីលើកកម្ពស់ជីវភាពប្រជាជនតាមបណ្ដោយព្រំដែន។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញឯកឧត្តមឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណៈឡាវ បំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ និងចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២១ក្នុងពេលវេលាសមស្រប ហើយជាការឆ្លើតតប ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានទទួលការអញ្ជើញនេះដោយក្ដីរីករាយបំផុត៕

អត្ថបទដែលជាប់ទាក់ទង