ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូដាក់កម្រងផ្កា និងទស្សនាសារមន្ទីរ កៃសន ភូវិហាន

ក្នុងឱកាសនៃដំណើរទស្សនិច្ចការងារនៅទីក្រុងវៀងច័ន្ទសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ដាក់កម្រងផ្កា និងទស្សនាសារមន្ទីរ កៃសន ភូវិហាន ។

សារៈមន្ទីរ កៃសន ភូវិហាន នេះត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវសម្រេចសាងសង់ និងសម្ពោធឲ្យមានការចូលទស្សនានៅឆ្នាំ១៩៩៥ ដើម្បីឧទ្ទិសជូនដល់វីរៈភាពឯកឧត្តម កៃសន ភូវិហាន អតីតមេដឹកនាំគណបក្សបដិវត្តន៍ប្រជាជនឡាវ ហើយក្រោយមកឥស្សរជនកំពូលឡាវរូបនេះ ក៏បានក្លាយជានាយករដ្ឋមន្ត្រីទី១ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវដែរ មុនពេលទទួលមរណភាពនៅឆ្នាំ១៩៩២។

នៅក្នុងពេលកំពុងទស្សនាសារៈមន្ទីរនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទៅកាន់ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងមន្ត្រីជាន់ខ្ពស់ឡាវមួយចំនួនទៀតថាសម្ដេច ពិតជាមានការស្ញប់ស្ញែងចំពោះវីរៈភាពរបស់ ឯកឧត្តម កៃសន ភូវិហាន ដែលបានធ្វើពលីកម្មដើម្បីជាតិ និងប្រជាជនឡាវ និងបានរួមគ្នាប្រឆាំងអាណានិគម និងបរទេសជ្រៀតជ្រែកឈ្លានពាន ជាមួយបណ្តាប្រទេសជាមិត្តក្នុងតំបន់ រួមទាំងកម្ពុជាយើងកាលពីអតីតកាលផងដែរ។


សូមបញ្ជាក់ថាតបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារនៅទីក្រុងវៀងច័ន្ទ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា។

តាមកម្មគម្រោងកម្មវិធីនៃដំណើរទស្សនកិច្ចនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាលយតម្លៃលទ្ធផលនៃការអនុវត្តកំណត់ហេតុសហប្រតិបត្តិការឆ្នាំ២០១៩ និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២០រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ។

កិច្ចប្រជុំនេះ ជាការអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ ក្នុងគោលដៅបន្តលើកកម្ពស់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ រវាងខេត្តជាប់ព្រំដែន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ថងលុន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ ៕

អត្ថបទដែលជាប់ទាក់ទង