ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡហោម ស ខេង អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរដល់អាកាសយានដ្ឋានអន្តរជាតិវ៉ាត់តី ប្រកបដោយសុវត្ថិភាព

នៅល្ងាចថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរដល់អាកាសយានដ្ឋានអន្តរជាតិវ៉ាត់តី ប្រកបដោយសុវត្ថិភាព ក្នុងដំណើរបំពេញទស្សនកិច្ចការងារ នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រធិបតេយ្យប្រជាមានិតឡាវ។

ទស្សនកិច្ចសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាលយតម្លៃលទ្ធផលនៃការអនុវត្តកំណត់ហេតុសហប្រតិបត្តិការឆ្នាំ២០១៩ និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២០។

អញ្ជើញទទួលបដិសណ្ឋារកិច្ចសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាត់តីនាឱកាសនោះ រួមមានឯកឧត្តម ស៊ុមវ៉ាំង ថាំម៉ាស៊ីត អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាយកខុទ្ទកាល័យ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ព្រមទាំងក្រុមមន្ត្រីពិធីការ នៃក្រសួងសន្តិសុខសាធារណៈឡាវជាច្រើនរូប៕

អត្ថបទដែលជាប់ទាក់ទង