ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បន្តអញ្ជើញជាអធិបតីដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញជាអធិបតីនៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមពិភាក្សាទាំងអស់ ដែលបានយកចិត្តទុកដាក់លើកឡើងនូវមតិយោបល់យ៉ាងផុលផុស ក្នុងកិច្ចពិភាក្សាលើកប្រធានបទដែលបានកំណត់សម្រាប់ក្រុមពិភាក្សានីមួយៗ មុននឹងផ្ដល់មតិណែនាំ និងអនុសាសន៍បន្ថែម។

មតិណែនាំ និងអនុសាសន៍សំខាន់ៗ ត្រូវបានសម្ដេចក្រឡាហោម គូសបញ្ជាក់ជូនអង្គសន្និបាតអំពីវិធានការចាំបាច់មួយចំនួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារជាអាទិភាពក្នុងឆ្នាំ២០២០ និងវិធានការសំខាន់ៗក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលបានលើកឡើងដោយក្រុមពិភាក្សាតាំងពីថ្ងៃទី១៩ រហូតដល់ព្រឹកថ្ងៃទី២០ខែកុម្ភៈនេះ។

មតិណែនាំ និងអនសាសន៍ទាំងនោះ រួមមានការចាប់ផ្ដើមដំណើរការនៃរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ, ការចាត់ចែងអនុវត្តមូលនិធិផ្នែកអភិវឌ្ឍន៍មូលដ្ឋានដែលបានបង្កើនដល់ឃុំ សង្កាត់, ការអនុវត្តមុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលដែលបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានីខេត្ត និងការផ្ទេរមុខងារអប់រំដល់ក្រុងស្រុកនៃខេត្តបាត់ដំបង។

សម្ដេចក៏បានមានប្រសាសន៍ផ្ដល់មតិណែនាំដល់អង្គសន្និបាត អំពីយន្តការច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ, ការធានារក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, បញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍, ការគ្រប់គ្រងជនបរទេស, ការងារអត្តសញ្ញាណកម្ម, ការគ្រប់គ្រងពន្ធនាគារ, ការពង្រឹងស្ថាប័ន និងការបណ្ដុះបណ្ដាលកសាងសមត្ថភាពធនធានមនស្ស។

សូមបញ្ជាក់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៩ ខែកម្ភៈ ហើយពិធីបិទ នឹងត្រូវធ្វើឡើងនារសៀលថ្ងៃទី២០ ខែកុម្ភៈនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង