ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Liurka Rodriguez Borriose ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសគុយបា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Liurka Rodriguez Borriose ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសគុយបា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ ចំពោះវត្តមានបំពេញតួនាទីជាឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជារបស់លោកជំទាវ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបា កាន់តែខ្លាំងក្លាបន្ថែមទៀត ថ្វីដ្បិតតែប្រទេសទាំងពីរមានទីតាំងភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ។

សម្ដេចបានរំលឹកអំពីការចងចាំដែលនៅក្នុងគ្រាប្រទេសកម្ពុជាជួបប្រទះការលំបាក គឺគ្រានោះ ប្រទេសគុយបា ស្ថិតក្នុងចំណោមប្រទេសជាមិត្ត ដែលបានជួយផ្ដល់ការគាំទ្រនូវធនធានផ្សេងៗមកដល់ជាតិ និងប្រជាជនកម្ពុជា បន្ទាប់ពីកម្ពុជាបានរួចផុតពីរបបខ្មែរក្រហម ហើយប្រឹងប្រែងកសាងសន្តិភាព ព្រមទាំងស្ដារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញ។

សម្ដេចក៏បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតដែថាសម្រាប់ក្របខណ្ឌក្រសួងមហាផ្ទៃ គឺក្រសួងមានតួនាទីធំៗពីរពាក់ព័ន្ធនឹងការងាររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យសន្តិសុខសាធារណៈ។ ពាក់ព័ន្ធវិស័យទាំងពីរនេះ សម្ដេចបានបង្ហាញភាពរីករាយប្រសិនបើនៅពេលអនាគត ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសន្តិសុខសាធារណៈជាមួយគ្នា។

មានប្រសាសន៍ជម្រាបជូនសម្ដេចក្រឡាហោមនាឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូតបានបានថ្លែងអំណរគុណចំពោះសម្ដេចដែលក្នុងនាមជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចតែងតែខិតខំរក្សា និងធានាបាននូវសន្តិសុខល្អប្រសើរ និងថាស្ថេរភាពព្រមទាំងសន្តិភាពដែលកម្ពុជាមានសព្វថ្ងៃនេះ ក៏មានការចូលរួមចំណែកយ៉ាងធំមួយផ្នែកពីក្រសួងមហាផ្ទៃដែរ។

លោកជំទាវក៏បានជម្រាបដែរថាកន្លងមក គុយបា និងកម្ពុជា ក៏ធ្លាប់ជាប្រទេសដែលជួបប្រទះនូវបញ្ហាប្រឈមប្រហាក់ប្រហែលគ្នា ក្នុងការខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរៀងៗខ្លួន ហើយលោកជំទាវបានគូសបញ្ជាក់ដែរថាបច្ចុប្បន្ននេះ គុយបាក៏មានសុខសន្តិភាពដូចកម្ពុជាដែរ និងបានប្ដេជ្ញាខិតខំស្វែងរកលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាមួយគ្នា ក្នុងនោះក៏មានវិស័យសន្តិសុខសាធារណៈ ដែលស្ថិតក្រោមក្រសួងមហាផ្ទៃដែរ។

ជាការឆ្លើយបសម្ដេចក្រឡាហោមបានថ្លែងកោតសរសើរថ្នាក់ដឹកនាំប្រទេសគុយបា ដែលបានខិតខំថែរក្សានូវសុខសន្តិភាព និងស្ថេរភាព បំរើដល់ផលប្រយោជន៍នៃការអភិវឌ្ឍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគុយបា។ សម្ដេចបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងបង្កើនកិច្ចសហប្រិបត្តិការជាមួយបណ្ដាមិត្តចាស់របស់ខ្លួនដូចយ៉ាងប្រទេសគុយបា ហើយសម្ដេចបានជូនពរលោកជំទាវបំបេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង