ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤២ អាណត្តិទី V ខេត្តព្រៃវែង

នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សលើកទី៤២ អាណត្តិទីV ប្រារព្ធនៅខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្ដើមអង្គពិធីបានស្ដាប់របាយការណ៍សង្ខេបស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៩ និងទិសដៅភារកិច្ចឆ្នាំ២០២០ អានដោយឯកឧត្តម ព្រំ សុខា, ឯកសារជំនួយស្មារតីស្ដីពីតួនាទីភារកិច្ច និងរបៀបរបបការងារក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការតែងតាំងមុខតំណែងគណៈអភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ អានដោយឯកឧត្តម ស្បោង សារ៉ាត់, និងសេចក្ដីប្រកាសស្ដីពីលទ្ធផលនៃសន្និបាតគណបក្សអានដោយឯកឧត្តម ជា សុមេធី។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សខេត្តព្រៃវែង បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចក្នុងនាមថ្នាក់ដឹកនាំគណបក្សបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិការ នៃក្រុមការងារគណបក្ស គណៈកម្មាធិការបក្សគ្រប់ថ្នាក់ ព្រមទាំងអង្គការមហាជនទូទាំងខេត្ត ដែលបានខិតខំបំពេញភារកិច្ចបក្សប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំរើជាតិ និងប្រជាជន។

នៅក្នុងឱកាសនោះ សម្ដេចក្រឡហោម បានមានប្រសាសន៍គូសបញ្ជាក់បន្ថែមអំពីសភាពការណ៍អន្តរជាតិ និងតំបន់, សភាពការណ៍ក្នុងប្រទេស និងទិសដៅការងារជាអាទិភាពក្នុងឆ្នាំ២០២០ បន្ទាប់ពីអង្គពីធីបានស្ដាប់របាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៩ និងទិសដៅភារកិច្ចឆ្នាំ២០២០, ឯកសារជនួយស្មារតីស្ដីពីតួនាទីភារកិច្ច និងរបៀបរបបការងារក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការតែងតាំងមុខតំណែងគណៈអភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ និងសេចក្ដីប្រកាសស្ដីពីលទ្ធផលនៃសន្និបាតគណបក្ស។

ពាក់ព័ន្ធនឹងសភាពការណ៍អន្តរជាតិ និងតំបន់ សម្ដេចបានមានប្រសាសន៍ថា នៅឆ្នាំ២០២០នេះ ស្ថានការណ៍ពិភពលោកនឹងបន្តវិវត្តន៍យ៉ាងស្មុគស្មាញ ប្រកបដោយការផ្លាស់ប្ដូរដ៏ជ្រាលជ្រៅ ឆាប់រហ័ស និងពិបាកប៉ាន់ស្មានបាន អាស្រ័យដោយការប្រកួតប្រជែងដ៏ស្រួចស្រាលរវាងមហាអំណាច គឺក្រុមម្ខាងការពារ និងចង់បានពិភពលោកពហុប៉ូល និងក្រុមម្ខាងតាំងខ្លួនជាមហាអំណាចផ្ដាច់មុខ និងការពារពិភពលោកឯកប៉ូល។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា គឺដោយាសារតែជម្លោះរវាងមហាអំណាចនេះហើយ វាបានធ្វើឱ្យបញ្ហាជម្លោះនៅតែបន្តកើតមានគ្រប់តំបន់ទូទាំងពិភពលោក បន្ថែមពីលើបញ្ហានុយក្លេអ៊ែរ ជម្លោះទឹកដី ដែនកោះ ដែនសមុទ្រ សង្គ្រាមស៊ីវិល អំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រៀងញៀនឆ្លងដែន ជនភៀសខ្លួន ការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង ដែលជាក្ដីបារម្ភរបស់ពិភពលោកសព្វថ្ងៃនេះ។

ចំពោះសភាពការណ៍ក្នុងប្រទេស សម្ដេចអនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថានៅក្នុងឆ្នាំ២០២៩កន្លងទៅ ទន្ទឹមនឹងភាពស្មុគស្មាញនៃសភាពការណ៍ពិភពលោក ក្រុមប្រឆាំងបានបន្តរិះរកគ្រប់វិធី និងឧបាយកល ប៉ុនប៉ងបង្កឱ្យមានចលាចលវឹកវរក្នុងសង្គម និងការទាមទារធ្វើឱ្យខាតបង់ផលប្រយោជន៍ជាតិ តាមរយៈការស្នើឱ្យសភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធពីកម្ពុជាជាដើម។
ប៉ុន្តែយ៉ាងណាក៏ដោយទីបំផុតការប៉ុនប៉ងបង្កភាពវឹកវរ និងដកឱ្យអស់នូវប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងពីក្រុមប្រឆាំងក្រៅច្បាប់ បានទទួលបរាជ័យ ពិសេសថ្មីៗនេះ គណៈកម្មការអឺរ៉ុបបានដកជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា តែ២០ភាគរយប៉ណ្ណោះ  ដែលការសម្រេចនេះថ្វីដ្បិតថាជារឿងអយុត្តិធម៌សម្រាប់កម្ពុជា ប៉ុន្តែវាក៏ជាឱកាសនៃការចាប់ផ្ដើមពង្រឹងសេដ្ឋកិច្ចជាតិដោយភាពម្ចាស់ការរបស់កម្ពុជាដែរ។

យ៉ាងណាក៏ដោយ សម្ដេចបានទាញចំណាប់អង្គពិធីថាការប៉ុនប៉ងក្នុងចេទនាអាក្រក់របស់ក្រុមប្រឆាំងក្រៅច្បាប់នៅមិនទាន់ចប់ទេ ដ្បិតថាក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែប្រើប្រាស់បញ្ហាEBA ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល និងគណបក្ស ហើយនឹងរិះរកគ្រប់វិធីបំផុសបំផុលកម្មករ និងប្រជាពលរដ្ឋ ឱ្យមានការទាមទារតវ៉ានានា ប៉ុនប៉ងបង្កឱ្យមានអស្ថិរភាពសង្គម ប៉ះពល់ដល់សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

ដូច្នេះសម្ដេចបានបានណែនាំក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវក្ដាប់សភាពការណ៍ សតិអារម្មណ៍ប្រជាជនតាមមូលដ្ឋាន និងយកចិត្តទុកដាក់អប់រំប្រជាជនឱ្យមានភាពស្ងប់ស្ងៀម ជឿជាក់លើវិធានការណ៍រាជរដ្ឋាភិបាល និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បី និងគណបក្សដើម្បីដោះស្រាយបញ្ហាប្រឈម ការពារសុខសន្តិភាព និងស្ថេរភាពជាតិ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឈានឆ្ពោះទៅរកការរីកចំរើន ពោលគឺសាមគ្គីភាពជាតិនឹងអាចទប់ស្កាត់បានទាំងអស់រាល់ការប៉ុនប៉ងបំផ្លាញជាតិ។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង បានបន្តមានប្រសាសន៍អំពីទិសដៅការងារឆ្នាំ២០២០ ក្នុងនោះរួមមាន ការងារជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងទិសដៅការងាររបស់គណបក្ស។ អំពីការងារជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដេចបានគូសបញ្ជាក់អំពីការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តកម្មវិធីកំណែទម្រង់នានា ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ របៀបរបបការងាររបស់រដ្ឋបាលគ្រប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

ចំពោះទិសដៅការងារគណបក្ស សម្ដេចក្រឡាហោមបានមានប្រសាសន៍ថានៅឆ្នាំ២០២០នេះ គឺជាឆ្នាំដ៏មានសារៈសំខាន់សម្រាប់ការពង្រឹង និងពង្រីកកម្លាំងនយោបាយនៅមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈឱ្យបានពីចំងាយក្នុងការឈានឆ្ពោះទៅបន្តពង្រឹងប្រៀបឈ្នះក្នុងការបោះឆ្នោតជាតិឆ្នាំ២០២២ និងឆ្នាំ២០២៣ ហើយដើម្បីពង្រឹងការងារនេះ សម្ដេចបានផ្ដល់អនសាសន៍ណែនាំកិច្ចការសំខាន់ៗមួយចំនួនទៀតដល់ក្រុមការងារ និងគណបក្សខេត្តព្រៃវែង។

មុននឹងបញ្ចប់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រមការងារគណបក្សខេត្តព្រៃវែង បានមានប្រសាសន៍ថាផ្អែកលើការងារអាទិភាព ដូចបានគូសបញ្ជាក់ សម្ដេចសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ខេត្តព្រៃវែង នឹងបន្តពង្រឹងការប្ដេជ្ញាចិត្តអនុវត្តឱ្យបានសម្រេចបាននូវសមិទ្ធផលកាន់តែល្អប្រសើរ ទាំងការងារគណបក្ស និងការងារដ្ឋ ដើម្បីលើកកម្ពស់តួនាទីដឹកនាំគ្រប់គ្រងប្រទេសជាតិរបស់គណបក្សសម្រាប់ជាឧត្តមប្រយោជន៍នៃជាតិ និងប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង