ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុនមការងារគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង អញ្ជើ្ជញអធិបតីក្នុពិធីផ្សព្វផ្សាយនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី V នៅ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានញ្ជើ្ជញអធិបតី ពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី V របស់គណបក្សប្រជាជនកម្ពុជា ប្រារព្ធនៅខេត្តបាត់ដំបង។ 

ជាកិច្ចចាប់ផ្ដើមឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសង្ខេបរបាយការណ៍ស្ដីពីសភាណការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៩ និងទិសដៅភារកិច្ចឆ្នាំ២០២០ ហើយឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការបក្សខេត្តបាត់ដំបង ក៏បានបន្តអានឯកសារជំនួយស្មារតី ស្ដីពីតួនាទីភារកិច្ច និងរបៀបរបបការងារក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន និងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។  

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមមការងារគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើមសម្ដេចបានមានប្រសាសសន៍អំពីប្រព័ន្ធគ្រប់គ្រងថ្មីនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានអំណាចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមបែបប្រជាធិបតេយ្យ ដែលមានន័យថាជាកំណែទម្រង់ផ្អែកតាមគោលការណ៍ប្រជាធិបតេយ្យ ដែលតម្រូវឱ្យមានការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក្រុងស្រុកខណ្ឌ និងរាជធានីខេត្ត។ 

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាបន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានធ្វើប្រតិភូកម្មមុខងារ សិទ្ធិអំណាច និងធនធាន ពីថ្នាក់ជាតិ មកឱ្យថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលរាជធានីខេត្ត និងក្រុងស្រុកខណ្ឌ កាន់តែមានលទ្ធភាពគ្រប់គ្រាន់ និងប្រកបដោយប្រសិទ្ធិភាព និងបានកែសម្រួលរចនាសម្ព័ន្ធក្រុងស្រុកខណ្ឌដើម្បីធានាថាការិយាល័យជំនាញចំណុះក្រុងស្រុកខណ្ឌអាចផ្ដល់សេវាសាធារណៈជូនប្រពលរដ្ឋបានល្អប្រសើរ។ 

សម្ដេចបានមានប្រសាសន៍ថាពេលនេះ ការប្រកាសដាក់ឱ្យអនុវត្តនូវរចនាសម្ពន្ធក្រុងស្រុកខណ្ឌ ក៏កំពុងធ្វើឡើងទូទាំងប្រទេស ហើយបន្ទាប់ពីនេះសម្ដេចបានគូសបញ្ជាក់អំពីការប្រឈមក្នុងការងារនេះ ដែលអាចកើតចេញពីកម្រិតសមត្ថភាព និងលទ្ធភាពនៃការគ្រប់គ្រងចាត់ចែងការងារក្នុងរចនាសម្ព័ន្ធថ្មី ដោយសម្ដេចបានបន្ថែមថាថ្នាក់រាជធានីខេត្ត ត្រូវតាមដានបញ្ហានេះឱ្យជាប់ ដើម្បីចូលរួមជួយជ្រោមជ្រែងពួកគាត់នៅក្នុងដំណាក់កាលនៃការចាប់ផ្ដើមនេះ។ 

នៅឆ្នាំ២០២០នេះ សម្ដេចក្រឡាហោមក៏បានទាញចំណាប់អារម្មណ៍អង្គពិធីដែរថានៅក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តបាត់ដំបងមានការទទួលខុសត្រូវជាងបណ្ដារាជធានី និងខេត្តផ្សេងទៀត ដ្បិតបាត់ដំបង បានក្លាយជាកន្លែងសាកល្បងផ្ទែរមុខងារគ្រប់គ្រងបឋមសិក្សា និងមត្តេយ្យសិក្សាក្នុង និងក្រៅប្រព័ន្ធមកឱ្យក្រុងស្រុក ផ្ទេរទាំងសិទ្ធិអំណាច និងធនធានតែម្ដង ដែលនេះគឺជាការទទួលខុសត្រូវខ្ពស់មួយទាំងជាមួយរាជរដ្ឋាភិបាល និងជាប្រជាជនក្នុងមូលដ្ឋាន។ 

សម្ដេចក្រឡាហោមក៏បានស្នើដោយសង្កត់ធ្ងន់ថាគណៈអភិបាល និងក្រុមប្រឹក្សាខេត្តក្រុងស្រុក ក្រុមការងារគណបក្សខេត្តក្រុងស្រុកនៃខេត្តបាត់ដំបង ត្រូវរួមគ្នាដើម្បីបំពេញបេសកកម្មនេះឱ្យទទួលបានជោគជ័យជាដាច់ខាត សម្រាប់ជាគម្រូដ៏ល្អដល់រាជធានីខេត្តទាំង២៤ផ្សេងទៀតដែលនឹងត្រូវអនុវត្តការផ្ទេរនេះចាប់ពីឆ្នាំ២០២១តទៅ។  

ពាក់ព័ន្ធនឹងការងារកំណែទម្រង់នេះដែរ សម្ដេចបានមានប្រសាសន៍ថាតាំងពីសម័យបុរាណមក មិនដែលមានរបបណាបានផ្ទេរសិទ្ធិអំណាច និងធនធានមកឱ្យរដ្ឋបាលឃុំសង្កាត់ដូចបច្ចុប្បន្ននេះទេ ដូច្នេះតាមរយៈក្រុមប្រឹក្សាឃុំសង្កាត់ដែលជាតំណាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន រាជរដ្ឋាភិបាលបានផ្ទេរធនធានមកឱ្យឃុំសង្កាត់ប្រើប្រាស់ទៅតាមសេចក្ដីត្រូវការចាំបាច់របស់ពលរដ្ឋ ហើយពេលនេះថវិការួមដែលទំលាក់មកឃុំសង្កាត់គឺមានប្រមាណជាង១០ម៉ឺនដុល្លារឯណោះក្នុងមួយឆ្នាំ។ 

ជាមួយគ្នានេះសម្ដេចបានណែនាំថ្នាក់ដឹកនាំបក្សខេត្តក្រុងស្រុកត្រូវផ្ដោតការយកចិត្តទុកដាក់ចាប់ពីពេលនេះតទៅនូវការដាក់បញ្ចូលបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ដែលមានចំណេះដឹង និងសមត្ថភាពសមស្រប ដើម្បីឱ្យការប្រើប្រាស់ថវិកាដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងបំរើសេចក្ដីត្រូវការពលរដ្ឋកាន់មានប្រសិទ្ធភាព ហើយទន្ទឹមនឹងនេះសម្ដេចក៏បានអំពាវនាវក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងទាំងអស់ត្រូវបង្កើនការពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដែរ។ 


នៅក្នុងឱកាសនៃពិធីផ្សព្វផ្សាយនេះដែរ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ជាថ្មីទៀត អំពីមូលដ្ឋាននៃការកសាង និងពង្រឹងកម្លាំងនយោបាយរបស់គណបក្ស គឺការធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដែលអំពើល្អនេះត្រូវបានសម្ដេចផ្ដល់ការពន្យល់បន្ថែមថាមិនមែនជាការជួយរែកទឹកដាក់ពាងពលរដ្ឋ ឬត្រឹមតែការដើរសំពះពលរដ្ឋនោះទេ ប៉ន្តែអំពើល្អនៅទីនេះគឺការមិនបំពានសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ការពារប្រយោជន៍សាធារណៈ និងប្រឆាំងអយុត្តិធម៌ក្នុងសង្គម។ 

បន្ទាប់មក សម្ដេចក៏បានមានប្រសាសន៍ថាការរៀបចំពិធីផ្សព្វផ្សាយនៅថ្ងៃនេះ គឺដើម្បីឱ្យអង្គពិធីអាចក្ដាប់បាននូវសភាពការណ៍រួម ចំណុចខ្លាំងចំណុចខ្សោយក្នុរយៈពេលមួយឆ្នាំកន្លងទៅ ព្រមទាំងទិសដៅអនុវត្តបន្តរយៈពេល៦ខែ ឬមួយឆ្នាំបន្ទាប

អត្ថបទដែលជាប់ទាក់ទង