ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធអគារសិក្សាអនុវិទ្យាល័យស្វាស

នៅព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធអគារសិក្សាអនុវិទ្យាល័យស្វាស ស្ថិតនៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

អគារសិក្សាថ្មី១ខ្នងនេះ មានបន្ទប់សិក្សាចំនួន៥បន្ទប់ ព្រមទាំងបានបំពាក់បរិក្ខាបំរើឱ្យការបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការសិក្សារៀនសូត្ររបស់ដល់សិស្សដែលមានតម្លៃចំណាយសរុបប្រមាណ១៣ម៉ឺនដុល្លា ជាអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ។

ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលបាដំបង សមាជិក ព្រឹទ្ធសភា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអស់លោកលោកស្រីជាអាជ្ញាធរមូលដ្ឋាន កងកម្លាំង ព្រមទាំងយុវជនកាយរិទ្ធកាកបាទក្រហម តាជីយាយជី និងបងប្អូនប្រជាពលរដ្ឋ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការអបអរសាទរ និងសេចក្ដីរីករាយ ដែលអនុវិទ្យាល័យស្វាស បានទទួលអគារសិក្សាថ្មីនៅថ្ងៃនេះ និងបានអំពាវនាវលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរួមគ្នាប្រើប្រាស់ និងថែរក្សាឱ្យបានល្អតទៅមុខទៀត។

ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសង្កែ ដែលបានសហគ្នាដោះស្រាយបញ្ហានានាជូនពលរដ្ឋ ហើយថាការសាងសង់អគារសិក្សាជូននាពេលនេះ ក៏ជាការឆ្លើយតបតម្រូវការចាំបាច់នៅមូលដ្ឋានដែរ។

នាឱកាសនេះដែរ សម្តេចក្រឡាហោម ស ខេង ក៏ប្រកាសសាងសង់អគារសិក្សា១ខ្នង ស្មើនឹង៥បន្ទប់បន្ថែមទៀតជូនសាលាបឋមសិក្សាបឹងទឹម ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងបន្តក្រាលកៅស៊ូផ្លូវទៅភូមិបឹងទឹម ប្រវែងប្រមាណ៤គីឡូម៉ែត្រ ដោយសម្ដេចសន្យាថានឹងរួចរាល់នៅឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង