ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម

នៅរសៀលថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាការចាប់ផ្ដើមនៃជំនួបនេះ សម្ដេចក្រឡហាមហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើវិញនូវអតីតកាលដែលកាលពីនៅសម័យប្លុកសហភាពសូវៀត ប្រទេសបេឡារុស បានចូលរួមចំណែកក្នុងដំណើរការកសាង និងស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា ហើយមកដល់ពេលនេះ សម្ដេចបានមានប្រសាន៍ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបេឡារុស ក៏នៅតែមានភាពល្អប្រសើរ។ សម្ដេចសង្ឃឹមថាទំនាក់ទំនងនេះនឹងកាន់តែមានវឌ្ឍនភាពជាបន្តបន្ទាប់ទៀត។

ឯកឧត្តម Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា ក៏បានមានប្រសាន៍ជម្រាបសម្ដេចក្រឡាហោម ដោយសម្ដែងសេចក្ដីថ្លែងអំណរគុណសម្ដេច និងចាត់ទុកប្រទេសកម្ពុជាជាប្រទេសមានសារៈសំខាន់សម្រាប់បេឡារុស ទាំងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ជាពិសេសកម្ពុជាជាប្រទេសសមាជិកអាស៊ាន។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចអំពីទំនាក់ទំនងដ៏ល្អរវាងប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់សាធារណរដ្ឋបេឡារុស ហើយបន្ទាប់មកក៏មានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបេឡារុសមកកាន់ព្រះរាជាណាចក្រកម្ពុជាដែរ ដែលនេះគឺជាបុព្វហេតុនាំឱ្យភាគីទាំងពីរត្រូវតែបន្តពង្រីក និងពង្រឹងបន្ថែមទៀត ពិសេសលើវិស័យសេដ្ឋកិច្ចផ្ទាល់តែម្ដង។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបសម្ដេចដែរថាបេឡារុសគឺជាប្រទេសដែលមានជំនាញលើវិស័យឧស្សាហកម្មធុនធ្ងន់ ដែលមួយភាគបីនៃឧស្សាហកម្មធុនធ្ងន់គឺការផលិតរថយន្តធុនធ្ងន់ បានគ្របដណ្ដប់ទីផ្សារពិភពលោក ហើយនេះគឺជាមូលហេតុមួយដែរ ដែលជំរុញឱ្យឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបានជួបជាមួយស្ថាប័នពាក់ព័ន្ធស្វែងរកឱកាសបង្កើនការវិនិយោគនៅប្រទេសកម្ពុជា។

ឯកឧត្តមបានបន្តថាបច្ចុប្បន្នេះ បេឡារុស មានរោចក្រផលិតរថយន្តធុនធ្ងន់នៅប្រទេសវៀតណាម ដោយផ្ដោតលើទីផ្សារតំបន់អាស៊ាន ហើយក៏រំពឹងថានឹងស្វែងរកទីផ្សារបន្ថែមទៀតនៅក្នុងបណ្ដាប្រទេសនានាផ្សេងទៀតក្នុងតំបន់នេះ ដូចយ៉ាងប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងអបអរសាទរចំពោះវត្តមាននៃការស្វែងរកឱកាសវិនិយោគរបស់ឯកឧត្តមនាពេលនេះ ហើយសម្ដេចបានសម្ដែងការឯកភាពចំពោះការបន្តពង្រីកបន្ថែមនូវលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ សម្ដេចក៏បានទទួលស្គាល់នូវភាពល្បីល្បាញចំពោះឧស្សាហកម្មធុនធ្ងន់បេឡារុស និងគាំទ្រចំពោះការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាសម្រាប់កម្ពុជា បេឡារុស គឺជាមិត្តចាស់ ដែលកម្ពូជាចាំបាច់ត្រូវបន្តពង្រឹង ពង្រីកទំនាក់ទំនងនេះ។ សម្ដេចក៏បានស្នើឯកឧត្តមពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃលើវិស័យពាក់ព័ន្ធនឹងនគរបាលជាតិ។

ជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុស បានសម្ដែងការទ្រចំពោះការលើកឡើងរបស់សម្ដេចដែលចង់បង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងកិច្ចការផ្ទៃក្នុងរបស់បេឡារុស ហើយថាតាមរយៈការបង្កើតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរអាចពិនិត្យមើលលើការងារប្រយុទ្ធប្រឆាំថឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសផ្សេងៗ ដែលស្របនឹងតួនាទីភាពរកិច្ចរបស់ក្រសួងមហាផ្ទៃ ពិសេសការងារសន្តិសុខជាតិ៕

អត្ថបទដែលជាប់ទាក់ទង