ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ជំរុញដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តការខិតខំព្យាយាមរួមគ្នាសហការជាមួយគណៈកម្មាធិការក្នុងការបង្ក្រាប ទប់ស្កាត់ និងបង្ក្រាបរាល់ផលិតផលក្លែងក្លាយឲ្យបានខ្លាំងក្លាថែមទៀត

កំពង់ស្ពឺ ៖ ផលិតផលចំណីអាហារក្លែងក្លាយ ហួសកាលបរិច្ឆេទនិងខុសច្បាប់ ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរជាង ១០០តោន ត្រូវបានកម្ទេចចោលនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើដោយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តកំពង់ស្ពឺផងដែរ។

តាមរបាយការណ៍របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមកនេះ កម្លាំងប្រតិបត្តិការពិសេសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបង្ក្រាបទីតាំងសិប្បកម្មផលិតចំណីអាហារហួសកាលបរិច្ឆេទដោយខុសច្បាប់ និងមានសារធាតុគីមីប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ នៅចំណុចភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គនេះ ។ ក្នុងប្រតិបត្តិការបង្ក្រាបកន្លែងផលិតចំណីអាហារហួលកាលបរិច្ឆាទ និងមានសារធាតុគីមីកម្លាំងសមត្ថកិច្ចបង្ក្រាបព្រមទាំងរឹបអូសបានវត្ថុតាងជាង ១០០តោន រួមមាន ៖ ពោះវៀនជ្រូក, គោ, មាន់, ទា និងពោះវៀនពពែជាដើម ដែលស្តុបទុកជាច្រើនឆ្នាំ ។

បន្ទាប់ពីការបង្ក្រាបគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការអនុវត្តន៍តាមផ្លូវច្បាប់រហូតឈានដល់ការសម្រេចរៀបចំកម្ទេចចោលនាថ្ងៃនេះ ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានប្រសាសន៍ឲ្យដឹងថា ផលិតផលចំណីអាហារខូចគុណភាពខុសច្បាប់ដែលត្រូវកម្ទេចចោលនាពេលនេះ មានចំនួនជាង ១០០តោន និងជាលើកទី៣ហើយ បន្ទាប់ពីពិធីកម្ទេចគ្រឿងសម្អាងក្លែងក្លាយ-ខុសច្បាប់ ពីរលើកកន្លងទៅថ្មីៗនេះ ដែលមានចំនួន សរុបប្រមាណជាង ១៦០តោន។

នាយឧត្តមសេនីយ៍ បានបន្តទៀតថា ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមកនេះ សមត្ថកិច្ចចម្រុះដឹកនាំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះប្រតិបត្តិការបង្ក្រាបសិប្បកម្មកែច្នៃសាច់ក្រកខុសច្បាប់ ១កន្លែង មានទីតាំងក្នុងភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ដែលមានម្ចាស់សិប្បកម្មឈ្មោះ វីង ហ៊ុយ ភេទប្រុស អាយុ ៣៨ឆ្នាំ បានរត់គេចខ្លួនបាត់។ បន្ទាប់ពីការបង្ក្រាបសមត្ថកិច្ចរឹបអូសបានវត្ថុតាង ចំនួន ១៦មុខ មានទម្ងន់សរុបប្រមាណជាង ១០០តោន ដែលគ្មានច្បាប់អនុញ្ញាត និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ រហូតទទួលបានដីកាពីតុលាការ បង្គាប់ឲ្យគណៈកម្មាធិការធ្វើការកម្ទេចចោលតែម្តង។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នេះជាលើកទី៣ហើយ ដែលសម្តេចបានអញ្ជើញចូលរួមក្នុងពិធីកម្ទេចចោលនូវផលិតផល ចំណីអាហារខូចគុណភាព ដែលមានផ្ទុកសារធាតុគីមី ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានប្រមាណជាង ១០០តោន នាពេលកន្លងទៅ។ សម្តេចក្រឡាហោមបានបន្តទៀតថា គណៈកម្មាធិការប្រុយុទ្ធប្រឆាំងផលិតផលក្លែងកា្លយ បានរៀបចំកម្ទេចចោលផលិតចំណីរអាហារបានចំនួន ២លើកកន្លងរួមមកហើយ ក្នុងឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។ នេះជាលើទី៣ ដែលរៀបចំធ្វើឡើងក្នុងទឹកដី ភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ទៀតថា កន្លងមកសម្តេចធ្លាប់បានណែនាំឲ្យគណៈកម្មាធិការយកចិត្តទុកដាក់ជាអាទិភាពធ្វើការទប់ស្កាត់ និងបង្ក្រាបទៅលើផលិតផលទាំងឡាយណា ដែលយើងទាំងអស់គ្នាហូបចូលទៅក្នុងពោះ មានដូចជា ៖ ថ្នាំពេទ្យ គ្រឿងឧបភោគ បរិភោគជាដើម។ ហេតុនេះហើយពិធីកមេ្ចចផលិតផលចំណីអាហារ ខូចណភាព-ខុសច្បាប់ មានសារធាតុគីមី ប៉ះពាល់សុខភាព ចំនួនជាង ១០០តោននាពេលនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបរបស់ភ្នាក់ងារមានសមត្ថកិច្ច ដែលមានគណៈកមា្មធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងកា្លយជាអ្នកដឹកនាំ សម្របសម្រួលផ្ទាល់ រហូតឈានដល់ការរឹបអូរនូវផលិតផលចំណីអាហារខួចគុណភាព-ខុសច្បាប់ ដែលមានសារធាតុគីមី ប៉ះពាល់សុខភាព ចំនួនជាង ១០០តោន បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបរបស់ភ្នាក់ងារមានសមត្ថកិច្ចដែលរៀបចំកម្ទេចចោលនាពេលនេះ។

ផលិតផលចំណីអាហារខួចគុណភាព-ខុសច្បាប់ ដែលមានសារធាតុគីមី ប៉ះពាល់សុខភាព ចំនួនជាង ១០០តោន គឺជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ណាស់ ប្រសិនបើទប់ស្កាត់មិនទាន់ពេលវេលានោះទេ ពិតជាត្រូវចែកចាយនៅលើទីផ្សារ ហើយអ្នកដែលរងគ្រោះច្បាស់ជាប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នាមិនខាន មិនត្រឹមតែធ្វើឲ្យខាតបង់ថវិកាមួយប៉ុណ្ណោះទេ វាបានធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ រហូតគ្រោះថ្នាក់ដល់អាយុជីវិតក៏ថាបាន ព្រោះផលិតផលខុសច្បាប់ទាំងនេះ មានលាយនូវសារធាតុគីមីដែលច្បាប់ហាមឃាត់ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាព អ្នកប្រើប្រាស់អាចបណ្តាលឲ្យកើតជំងឺមហារីក និងជំងឺធ្ងន់ធ្ងរដទៃទៀត។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មានក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធដទៃទៀត ដែលមានតំណាងគណៈកម្មាធិការ បានរួមសហការគ្នាយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបការធ្វើចរាចរផលិតផលក្លែងក្លាយ ដែលនាំចូលមកពីបរទេសដូចជា ៖ គ្រឿងឧបភោគ បរិភោគសព្វសារពើ ជាពិសេសប្រទេសជិតខាងយើង ដែលជាប្រការគួរឲ្យព្រួយបារម្ភ ។

សម្តេចក្រឡាហោម ស ខេង បានជំរុញដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបន្តការខិតខំព្យាយាមរួមគ្នាសហការជាមួយគណៈកម្មាធិការក្នុងការបង្ក្រាប ទប់ស្កាត់ និងបង្ក្រាបរាល់ផលិតផលក្លែងក្លាយឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីធានានូវសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋយើង ទទួលបានសុខភាពល្អប្រាស់ចាកពីរោគា ព្យាធិទាំងពួងស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង