សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងភរិយា និងក្រុមគ្រួសារ សូមចូលបច្ច័យបុណ្យសពជនរងគ្រោះដោយឧបទ្ទវហេតុរលំបាក់អគារនៅខេត្តកែប ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង និងខេត្តព្រៃវែង ចំនួន១០នាក់ ដោយក្នុងសពម្នាក់ បច្ច័យចំនួន២លានរៀល
ក្នុងនាមខ្ញុំ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង និងខេត្តព្រៃវែង ព្រមទាំងភរិយា និងក្រុមគ្រួសារ ខ្ញុំសូមចូលបច្ច័យបុណ្យសពជនរងគ្រោះដោយឧបទ្ទវហេតុរលំបាក់អគារនៅខេត្តកែប ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង និងខេត្តព្រៃវែង ចំនួន១០នាក់ ដោយក្នុងសពម្នាក់ បច្ច័យចំនួន២លានរៀល៕