សម្តេចក្រឡាហោម ស ខេង ឧបត្ថមថវិកាចំនួន២ម៉ឺនដុល្លារ ដើម្បីជួយជនរងគ្រោះ ក្នុងឧបទ្ទវហេតុការស្រុកអគារនៅខេត្តកែប
សម្តេចក្រឡាហោម ស ខេង និងលោកជុំទាវព្រមទាំងក្រុមគ្រួសារ សូមចូលរួមនូវថវិកាចំនួន២ម៉ឺនដុល្លារ សម្រាប់ជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ ដែលនៅរស់រានមានជីវិត និងគ្រួសារសពជនរងគ្រោះដែលបាត់បងជីវិត ក្នុងឧបទ្ទវហេតុរលំបាក់អគារនៅខេត្តកែប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។
សម្តេចក្រឡាហោម ស ខេង និងលោកជុំទាវ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកនូវសេចក្ដីទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុដ៏រន្ធត់នេះ និងសូមឧទ្ទិសកុសល និងបួងសួងឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់ទីឋានស្ងប់សុខកុំបីឃ្លាងឃ្លៀតឡើយ។
សម្តេចក្រឡាហោម ស ខេង និងលោកជុំទាវ ព្រមទាំងក្រុមគ្រួសារ ក៏សូមជូនពរដល់ជនរងគ្រោះ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ សូមឲ្យអ្នកទាំងអស់គ្នាឆាប់បានជាសះស្បើយ បានវិលទៅជួបជុំក្រុមគ្រួសារ និងប្រកបកិច្ចការដើម្បីបន្តទ្រទ្រង់ជីវិភាពប្រចាំថ្ងៃ៕