ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី២១នាក់ចូលជួបសម្ដែងការគួរសម

នៅរសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី២១នាក់ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចស្វាគមន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរនិស្សិតទាំង២១រូប ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី និងបានផ្ដល់ដំបូន្មានឲ្យខិតខំថែរក្សាសុខភាព ប្រឹងប្រែងរៀនសូត្រ បង្កើនសាមគ្គីភាព មិត្តភាព ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗបន្ថែមទៀត។

បន្ទាប់មកតំណាងក្រុមនិស្សិតអាហារូបករណ៍បានជំរាបជូនសម្ដេចក្រឡាហោម ស ខេង ថានិស្សិតអាហារូបករណ៍ទាំង២១រូបនាពេលនេះ សុទ្ធតែឆ្លងកាត់ការប្រឡងធ្វើតេសសមត្ថភាព ពិសេសសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស ដោយក្នុងនោះមាននិស្សិត៧រូបមកពីស្ថាប័នរាជរដ្ឋាភិបាល ៧រូបមកពីអង្គការមិនមែនរដ្ឋាភិបាល និង៧រូបទៀតមកពីវិស័យឯកជន។

ក្រុមនិស្សិតអាហារូបករណ៍បានបន្តណែនាំខ្លួនជូនសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី និងមន្ត្រីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មុននឹងសម្ដេចមានប្រសាសន៍អំពីស្ថានភាពជារួមរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ដើម្បីចែករំលែកទៅកាន់ក្រុមនិស្សិតអាហារូបករណ៍ដែលត្រូវទៅសិក្សានៅប្រទេសអូស្ត្រាលី។

សម្ដេចក្រឡាហោម ស ខេង បានមានប្រាសន៍ថាប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ កំពុងមានសុខសន្តិភាព និងស្ថេរភាពនយោបាយយ៉ាងល្អប្រសើរ ធ្វើឲ្យយើងមានឱកាសក៏សាងប្រទេស រុញច្រានកំណើនសេដ្ឋកិច្ចជាមធ្យមរក្សាបាន៧ភាគរយក្នុងមួយឆ្នាំ ធ្វើឲ្យជីភាពប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួថ្ងៃ។

ដោយឡែកពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិ ប្រទេសកម្ពុជាក៏កំពុងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសទាំងអស់ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ កសិកម្ម និងយោធាជាដើម ហើយចុងក្រោយនេះ បើទោះបីជាកម្ពុជាមានបញ្ហាEBAជាមួយសហភាពអឺរ៉ុប ក៏ប៉ុន្តែភាគីទាំងពីរនៅមានកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យជាច្រើនទៀតយ៉ាងល្អ ហើយក៏កំពុងចរចារដោះស្រាយបញ្ហាEBAនេះដែរ។

ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយអូស្ត្រាលី សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាអូស្ត្រាលីជាប្រទេសមួយដែលបានរួមចំណែកស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា និងបានផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រទេសកម្ពុជាជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ ហើយទំនាក់ទំនងនេះក៏មិនខុសពីទំនាក់ទំនងរវាងកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតដែរ។

មុននឹងបញ្ចប់សម្ដេចក្រឡាហោម ស ខេង បានបន្តមានប្រសាសន៍ជាថ្មីទៀត ណែនាំឲ្យនិស្សិតជ័យលាភីទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រដើម្បីយកចំណេះដឹងវិលមកចូលរួមបំរើប្រទេសជាតិទៅតាមចំណេះ និងជំនាញរៀងៗខ្លួន និងបានផ្ដាំផ្ញើថាប្រសិនជួបបញ្ហាអ្វីនៅក្នុងកំឡុងពេលនៃការសិក្សានៅប្រទេសអូស្ត្រាលីហើយគិតថាអាចស្វែងរកជំនួយឬកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ គឺក្រសួងមានក្រុមការងាររង់ចាំទទួលទំនាក់ទនងដើម្បីដោះស្រាយជូន៕

អត្ថបទដែលជាប់ទាក់ទង