សម្តេចក្រឡាហោម ស​ ខេង៖ ការប្រកាសទទួលស្គាល់របស់រដ្ឋាភិបាលប្រទេសក្នុងតំបន់ និង អន្តរជាតិ ចំពោះរាជរដ្ឋាភិបាល គឺជាការផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជា

សម្តេចក្រឡាហោម ស​ ខេង៖ ការប្រកាសទទួលស្គាល់របស់រដ្ឋាភិបាលប្រទេសក្នុងតំបន់ និង អន្តរជាតិ ចំពោះរាជរដ្ឋាភិបាល គឺជាការផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជា

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា មានប្រទេសជាច្រើនក្នុងតំបន់ និងសកលលោក បានគាំទ្រនូវដំណើរការបោះឆ្នោត និងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនៃនីតិកាលទី៦នេ។

សម្តេចក្រឡោម ស ខេង ថ្លែងដូចនេះ ក្នុងពិធីកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលនៃការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងទិសដៅ ភារកិច្ចអនុវត្តបន្ត កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ថា សម្ដេចបានបញ្ជាក់ថា មូលហេតុដែលអន្តរជាតិគាំទ្រ គឺដោយសារដំណើការបោះឆ្នោតរលូន មានអ្នកចូលរួមទៅបោះឆ្នោតយ៉ាងច្រើន ប្រមាណជាង៨៣ភាគរយ មានសន្តិសុខល្អ មានបណ្តាគណកបក្ស២០ប្រកួតប្រជែងគ្នាក្នុងការចូលរួមយុទ្ធនាការបោះឆ្នោត ហើយសភាថ្មីបង្កើតដោយស្របច្បាប់ ដោយមានព្រះរាជវត្តមាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៦ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៀតនេះនិងបង្កើតរាជរដ្ឋាភិបាលថ្មីផងដែរ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា ដូច្នេះសកលលោកបានផ្តល់យុត្តិធម៌ឱ្យប្រជាពលរដ្ឋកម្ពុជា ហើយមិនគាំទ្រមនុស្សភាគតិចឬក៏ក្រុមប្រឆាំងតិចតួចដែលនិយាបំភ្លៃអំពីសភាពការពិតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង