ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សូមអបអរសាទរ ការឈ្នះបានមេដាយជាបន្តបន្ទាប់របស់កីឡាករ កីឡាការនី កម្ពុជាយើង នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន

សូមអបអរសាទរ ការឈ្នះបានមេដាយជាបន្តបន្ទាប់របស់កីឡាករ កីឡាការនី កម្ពុជាយើង នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។
ពិតជារំភើបរីករាយណាស់ ព្រោះគ្រាន់តែនៅថ្ងៃទី៨ខែធ្នូនេះកម្ពុជាយើងឈ្នះបានមេដាយដល់ទៅ៨គ្រឿងបន្ថែមទៀត រួមមានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ៥គ្រឿង។
គិតមកដល់ពេលនេះ កម្ពុជាយើងឈ្នះបានមេដាយសរុបកើនឡើងដល់ទៅ៣៥គ្រឿងហើយ ក្នុងនោះឈ្នះបានមេដាយមាស៣គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរឹទ្ធ២៦គ្រឿង។
ម្ចាស់មេដាយមាសSea Game ឆ្នាំ២០១៩ ទាំង៣វិញ្ញាសារបស់កម្ពុជា គឺ៖
១. កីឡាករ យ៉ង់ ម៉េងលី វិញ្ញាសា Arnis
២. កីឡា ការិនី ស្រ៊ាង សុរ៉ាឃីម - ឌួង ឌីណា - ឃួន យ៉ារី វិញ្ញាសាប៉េតង់ វាយ៣នាក់
៣. កីឡាការិនី ស៊ន សៀវម៉ី វិញ្ញាសា តៃក្វាន់ដូ
កម្ពុជាយើងនៅមានប្រភេទកីឡាជាច្រើនទៀត ដែលត្រូវប្រកួតដណ្ដើមយកមេដាយបន្ថែមនៅក្នុងព្រឹត្តិការណ៍កីឡាតំបន់មួយនេះ ក្នុងនោះក៏មានកីឡាបាល់ទាត់ដែរ។
ដូច្នេះឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកទឹកចិត្តក្រុមកីឡាករកីឡាការនីយើងទាំងអស់ ខិតខំថែរក្សាសុខភាព ពង្រឹងស្មារតីដើម្បីដណ្ដើមយកជ័យជូនប្រទេសជាតិយើងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង