ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព

នៅព្រឹកថ្ងៃអង្គារ ៧កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីអបអរសាទរ សន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាព២០១៤ ២០១៨ និងប្រកាសដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព២០១៩ ២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងអន្តរជាតិលើកទី៣៧ ក្រោមប្រធានបទ«លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន»។

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គសន្និបាត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរចំពោះក្រសួង និងភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ ដែលបានកសាងនូវផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាពសម្រាប់រយៈពេល៥ឆ្នាំបន្ត និងបានអនុវត្តដោយជោគជ័យនូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំកន្លងមក។

សម្ដេចបានមានប្រសាសន៍ថាការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជានាពេលនេះ គឺដើម្បីរំលឹកដល់មហាវិនាសកម្មដែលបានកើតឡើងដោយសារសង្គ្រាមស៊ីវិល របបប្រល័យពូជសាសន៍ ដែលបន្សល់ទុកស្ត្រីមេម៉ាយ កុមារកំព្រា ជនមានពិការភាព និងសំណល់អាវុធជាតិផ្ទុះធ្វើឲ្យពលរដ្ឋស្លាប់ របួស ពិការដោយគ្មានការទទួលខុសត្រូវរហូតមកដល់សព្វថ្ងៃ និងបានក្លាយជាបន្ទុករបស់រាជរដ្ឋាភិបាល។

សម្ដេចបានចាត់ទុកការអនុវត្តផែនការជាតិស្ដីពីពិការភាពកន្លងមក ថាបានធានាឲ្យមានការសម្របសម្រួលជាយុទ្ធសាស្ត្រ និងជំរុញនូវកាលានុវត្តភាពនានាក្នុងការផ្ដល់ផលប្រយោជន៍ដល់ជនមានពិការភាព ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដាក់បញ្ចូលជនមានពិការភាពទៅក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ព្រមទាំងផ្ដល់សេវាគាំពារសង្គមជាច្រើនទៀត ដើម្បីឲ្យពួកគាត់ទទួលបាននូវការការពារជាមូលដ្ឋាន។

សម្ដេចឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថារាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋយ៉ាងច្រើនដើម្បីលើកស្ទួយជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគាត់ប្រកបដោយបរិយាបន្ន និងទទួលបានការយកចិត្តទុកដាក់សមស្របតាមច្បាប់ជាតិ និងអន្តជាតិ ដើម្បីសង្គមមានសិទ្ធិស្មើគ្នា ក្នុងនោះសូម្បីតែពាក្យពេជន៍ប្រើសម្រាប់ជនមានពិការភាពក៏ត្រូវបានគិតគូដើម្បផ្ដល់ការគោរពដល់ជនមានពិការភាពដែរ។

នៅក្នុងឱកាសនេះដែរ សម្ដេចបានមានប្រសាសន៍ថាកម្ពុជានឹងបន្តការពារសុខសន្តិភាពជាដាច់ខាត ព្រោះកម្ពុជាបានស្គាល់ឆ្អែតហើយនូវមហន្តរាយជាតិ ទម្រាំអាចស្ដារបានមកវិញដូចសព្វថ្ងៃនេះ។ សម្ដេចបានមានប្រសាសន៍ថាដូច្នេះហើយគ្រប់ភាគីត្រូវរួមគ្នាការពារសុខសន្តិភាព ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខ និងមានជីវភាពកាន់តែប្រសើរឡើង ក្នុងនោះក៏មានជនមានពិការភាពដែរ។

សម្ដេចក៏បានគូសបញ្ជាក់ដែរថាថ្វីដ្បិតតែកម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងលើវិស័យសុខមាភាព និងជនមានពិការភាពយ៉ាងណាក៏ដោយ ក៏បងប្អូនជនមានពិការភាពនៅតែប្រឈមមុខនឹងឧបសគ្គជាច្រើនទៀត ដូចជាផ្នែកបរិស្ថានរូបវន្ត ការបម្លាស់ទី និងការទំនាក់ទំនង ដែលទាមទារឲ្យយើងទាំងអស់គ្នាខិតខំប្រឹងប្រែងដោះស្រាយ និងលុបបំបាត់ ក្នុងនោះក៏មានដែរ ការលុបបំបាត់ការរើសអើងដែលជាកិច្ចការចំពោះមុខ។

បន្ទាប់មកសម្ដេចបានមានប្រសាសន៍ផ្ដល់អនុសាសន៍ និងអំពាវនាវក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាពឆ្នាំ២០១៩ ២០១២៣ ដោយរៀបចំផែនការសកម្មភាព និងកញ្ចប់ថវិកាប្រចាំឆ្នាំ ពង្រឹងពង្រីកវិធានការទប់ស្កាត់ពិការភាពឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះរួមមានការថែរក្សាសុខសន្តិភាព ទប់ស្កាត់អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ការដោះមីន និងកាកសំណល់ជាតិផ្ទុះជាដើម។

សម្ដចក៏បានអំពាវនាវឲ្យជនមានពិការភាពពង្រឹងស្មារតីម្ចាស់ការ ដែលជាគន្លឹះនៃការអភិវឌ្ឍ ដោយសម្ដេចបានស្នើឲ្យបងប្អូនជនមានពិការភាពមានភាពក្លាហាន មានសេចក្ដីសង្ឃឹម និងជំនឿជាក់លើខ្លួនឯង ប្រើប្រាស់សម្បទាដែលនៅមានពុះពារជម្នះឧបសគ្គ ដើម្បីកសាងជីវភាពដោយឯករាជ្យ ម្ចាស់ការ និងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ហើយគ្រប់ក្រសួងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ត្រូវបន្តការផ្ដល់ការលើកទឹកចិត្តជនមានពិភាពឲ្យបំពេញការងារ និងទទួលបានតំណែងទៅតាមសមត្ថភាព។

ជាមួយគ្នានេះសម្ដេចក៏បានអំពាវនាវឲ្យគ្រប់ភាគីរួមគ្នាផ្ដល់ការគាំទ្រ និងលើកទឹកចិត្តជាអាទិភាពដល់ជនមានពិការភាព និងសម្របសម្រួលដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរ ឬចល័តតាមទីសាធារណៈគ្រប់រូបភាព ហើយក្រសួងព័ត៌មានត្រូវបន្តការណែស្ថានីយវិទ្យុ និងទូរទស្សន៍រដ្ឋ និងឯកជន ព្រមទាំងគ្រប់អង្គភាពសារព័ត៌មានជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការលំបាក និងការជួយសម្របសម្រួលដោះស្រាយបញ្ហារបស់ជនមានពិការភាព ក្នុងនោះក៏មានការបន្តផ្សព្វផ្សាយភាសាសញ្ញាដែរ៕

 

អត្ថបទដែលជាប់ទាក់ទង