សម្តេចក្រឡាហោម ស ខេង៖​ គណបក្សប្រជាជនកម្ពុជា​ ដែលដឹកនាំរាជរដ្ឋាភិបាលគឺជាអ្នកស្តារឡើងវិញ​ និង​ ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

សម្តេចក្រឡាហោម៖​ គណបក្សប្រជាជនកម្ពុជា​ ដែលដឹកនាំរាជរដ្ឋាភិបាលគឺជាអ្នកស្តារឡើងវិញ​ និង​ ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ថា រហូតមកដល់ពេលនេះមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានបំណងពិតប្រាកដ ក្នុងការស្តារឡើងវិញនូវរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និង អនុវត្តយ៉ាងជាក់លាក់នៃដំណើរការលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង។

ថ្លែងក្នុងពិធីកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលនៃការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងទិសដៅ ភារកិច្ចអនុវត្តបន្ត កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការប្រតិបត្តិនូវដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺជាបំណងពិតប្រាកដជាក់លាក់នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះហើយទើបគណបក្សប្រជាជនកម្ពុជានាពេលកន្លងមកតែងបានខិតខំរិះរកគ្រប់វិធីគ្រប់បែបយ៉ាងដើម្បីការបង្រួបបង្រួមជាតិ និង ឲ្យមានការដំណើរការនូវលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យកាន់ប្រសើរឡើង។

សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា មជ្ឈដ្ឋានប្រឆាំងខ្លះបានចោទប្រកាន់ គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាលបានធ្វើឲ្យលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថមថយ តាមពិតក្រុមមួយចំនួនតូចដែលជាអ្នកប្រឆាំងនោះទេដែលបានធ្វើសកម្មភាពរួចហើយនិងកំពុងធ្វើតទៅទៀត
ក្នុងបំណង ឲ្យហិនហោច និងអន្តរាយដល់ដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕សូមស្ដាប់ប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ក្នុងវិដេអូខាងក្រោមនេះ ៖


អត្ថបទដែលជាប់ទាក់ទង