ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក

នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក នៅវត្តបុទមវតីរាជវរារាម រាជធានីភ្នំពេញ។

ក្នុងបរិយាកាសប្រកបដោយសេក្ដីសោកស្ដាយ និងអាឡោះអាល័យនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្វាយកម្រងផ្កា និងចារពាក្យពេជន៍ក្នុងសៀវភៅក្រៅមាស ដើម្បីសម្ដែងការគោរពប្រកបដោយសេចក្ដីក្ដុកក្ដួលបំផុត ចំពោះការយាងសោយព្រះទិវង្គតរបស់សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក និងជាមរតកមនុស្សរស់របស់កម្ពុជា។

សូមរម្លឹកថាសម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក បានយាងសោយព្រះទិវង្គត កាលពីម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម៧៧ព្រះវស្សា នៅមន្ទីរពេទ្យរាជធានីបាងកកប្រទេសថៃ។ ព្រះសពរបស់ទ្រង់ នឹងត្រូវប្រារព្ធពិធីបូជានៅថ្ងៃទី២៥ ខែវិច្ឆិកា នៅទីព្រះមេរុមុខវត្តបុទមវតីរាជវរារាម៕


 

អត្ថបទដែលជាប់ទាក់ទង