ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម លី វ៉ាន់ ហ៊ុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាបក្សខេត្តហូវយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

នៅរសៀលថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម លី វ៉ាន់ ហ៊ុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាបក្សខេត្តហូវយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបានកោតសរសើរចំពោះវឌ្ឍនភាពរបស់សាធាណរដ្ឋសង្គមនិយមវៀតណាម រួមទាំងខេត្តហូវយ៉ាង ទាំងផ្នែកសេដ្ឋកិច្ច សង្គម ដែលវៀតណាម និងខេត្តហូវយ៉ាងសម្រេចបានជាបន្តបន្ទាប់។

សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលបន្តពង្រឹងពង្រីកជាបន្តបន្ទាប់ ពីសេសថ្មីៗនេះតាមរយៈដំណើរទស្សនកិច្ចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាការបន្តពង្រឹង ពង្រីកនូវទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានជាយូរមកហើយ។

សម្ដេចក្រឡាហោមក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កម្ពុជា និងវៀតណាម ដែលជាប្រទេសមានព្រំដែនជាប់ជាមួយគ្នា ជាពិសេសគឺការរក្សាបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់យ៉ាងល្អតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ ដែលជាការបង្កភាពអំណោយផលដល់ការអភិវឌ្ឍតាមខ្សែបណ្ដោយព្រំដែននៃប្រទេសទាំងពីរ។

សម្ដេចក៏បានបង្ហាញការសង្ឃឹមជឿជាក់ថាថាទំនាក់ទំងដ៏ល្អនេះ ទាំងរវាងប្រជាជន និងប្រជាជន និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងបន្តរីកចំរើនតទៅមុខបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមលេខាបក្សខេត្តហូវយ៉ាងនៅកម្ពុជានាពេលនេះ ដែលតាមកម្មវិធីទស្សនកិច្ច គណៈប្រតិភូនឹងទៅទស្សនកិច្ចនៅខេត្តសៀមរាប និងខេត្តកំពង់ឆ្នាំងនោះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការលើកទឹកចិត្តឲ្យខេត្តហូវយ៉ាង និងខេត្តកំពង់ឆ្នាំង ដែលជាខេត្តកសិកម្មដូចគ្នានោះ ពិនិត្យលទ្ធភាពចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកក្នុងវិស័យនេះ នឹងបង្កើតកិច្ចសហការក្នុងការគាំទ្រគ្នាទៅវិញទៅមកលើវិស័យនេះ។

ជាការឆ្លើយតបឯកឧត្តមលេខាបក្សខេត្តហូវយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានបង្ហាញការឯកភាពចំពោះការលើកឡើងរបស់សម្ដេច និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជិតស្និតរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរដែលតែងតែជួយគាំទ្រគ្នាទៅវិញទៅមកនាពេលកន្លងមក។

ឯកឧត្តមបានជំរាបជូនសម្ដេចថាខេត្តហូវយ៉ាងជាខេត្តមួយនៅដែនដីសណ្ដរ ដែលវិស័យសំខាន់គឺវិស័យកសិកម្ម ដូច្នេះទស្សនកិច្ចនេះជាឱកាសពិនិត្យមើលដើម្បីបង្កើតឡើងនូវកិច្ចសហការលើផ្នែកនានាដែលពាក់ព័ន្ធទៅនឹងសក្ដានុពលជាមួយខេត្តកំពង់ឆ្នាំង ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃខេត្តទាំងពីរ។

ឯកឧត្តមក៏បានអរគុណ និងគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច និងបានជូនពរដល់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងប្រជាជនទាំងពីរ បន្តរីកចំរើនលូតលាស់ជាលំដាប់ដើម្បីបំរើដល់ផលប្រយោជន៍រួម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរដែរ។

សម្ដេចក្រឡាហោមបានឯកភាពចំពោះការលើកឡើងនេះ នឹងបានបន្ថែមថាប្រជាជននៃប្រទេសទាំងពីរមានប្រវត្តទំនាក់ទំនងជាមួយគ្នាយូរមកហើយ និងតែតែជួយគ្នាគ្នាគ្រាលំបាក និងបន្តគាំទ្រគ្នាទៅវិញទៅមក។

ជាចុងបញ្ចប់ សម្ដេចក្រឡាហោមបានសម្ដែងការសង្ឃឹមជឿជាក់ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះនឹងក្លាយជាផ្នែកមួយដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញមកដើម្បីជីវភាពរស់នៅកាន់តែប្រសើរឡើងរវាងប្រជាជននៃខេត្ត និងប្រទេសទាំងពីរ៕

 

អត្ថបទដែលជាប់ទាក់ទង