សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទស្សនាការប្រណាំងទូក ព្រះរាជពិធីកាត់ព្រ័ទ្ធបិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក
នៅថ្ងៃ១រោច ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទស្សនាការប្រណាំងទូក ព្រះរាជពិធីកាត់ព្រ័ទ្ធបិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ឆ្នាំ២០១៩ បន្ទាប់ពីបានប្រព្រឹត្តទៅដោយជោគជ័យរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១០,១១,១២ ខែវិច្ឆិកា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុង រយៈពេល ៣ ថ្ងៃនេះ មាន ទូក មួង ទូក ខ្នាត អន្តរជាតិ និង ទូកង សរុបចំនួន ២៩១ ទូក បាន ចូលរួម ប្រណាំងក្នុងនោះ មាន ទូក ខ្នាត អន្តរជាតិ ចំនួន៦៦ទូក (ទូក នារី ២ ទូក)ទូកងចំនួន១៦៤ ទូក (ទូក ងនារី ១ ទូក) ទូក មួង ៣១(ទូក នារី២ ទូក) និងមានចំណុះ ទូកសរុប ១៩២១៨ នាក់(ស្ត្រី ២៧៣ នាក់) ។
របាយការណ៍ឯកឧត្តម ប៊ូ ជុំសេរី ប្រធាន អនុគណៈកម្មការ បច្ចេក ទេស ប្រណាំងទូក និង គណៈមេប្រយោគ បានឲ្យដឹងថាឆ្លងកាត់ ការប្រឡងប្រណាំង យ៉ាង ស្វិតស្វាញក្នុង ស្មារតី សាមគ្គីភាព ភារត ភាព យុត្តិធម៌ និង អង់អាច ក្លាហាន អស់ រយៈពេល០៣ ថ្ងៃ មកនេះ លទ្ធផល នៃការប្រណាំងទូកមានដូចខាងក្រោម។
១-ទូក ខ្នាត អន្តរជាតិ នារី ផែន លេខ ១ មាន ចំនួន ១ ទូក ផែន លេខ ២ មាន ចំនួន ១ ទូក
២- ទូក ខ្នាត អន្តរជាតិ បុរស ផែន លេខ ១ មាន ចំនួន ១៤ ទូក ផែន លេខ ២ មាន ចំនួន ៣៥ ទូក ផែន លេខ ៣ មាន ចំនួន ៣១ ទូក និង ផែន លេខ ៤ មាន ចំនួន ១៤ ទូក
៣- ទូក អុំ ប្រពៃណី នារី ផែន លេខ ១ មាន ចំនួន ១ ទូក
៤- ទូក អុំ ប្រពៃណី បុរស ផែន លេខ ១ មាន ចំនួន ១១០ ទូក ផែន លេខ ២ មាន ចំនួន ២៨ ទូក ផែន លេខ ៣ មាន ចំនួន ១៩ ទូក និង ផែន លេខ ៤ មាន ចំនួន ៦ ទូក
៥- ទូក ចែវ នារី ផែន លេខ ១ មាន ចំនួន ១ ទូក ផែន លេខ ២ មាន ចំនួន ១ ទូក
៦- ទូក ចែវ បុរស ផែន លេខ ១ មាន ចំនួន ៨ ទូក ផែន លេខ ២ មាន ចំនួន ៨ ទូក ផែន លេខ ៣ មាន ចំនួន ១២ ទូក និង ផែន លេខ ៤ មាន ចំនួន ១ ទូក
ជាមួយគ្នានេះ ទូក គូ ពិសេស ដែលមាន ល្បឿន លឿន ជាងគេ នៅក្នុង ទូទាំង ព្រះរាជាណាចក្រ កម្ពុជា មាន ចំនួន ៣ ទូក គឺ លេខ ១ទូកឈ្មោះ សារាយ តេ ជោ សែន ជ័យ មកពី ខេត្តកណ្តាល ពាក់ ស្លាក លេខ ២២២ មាន ចំណុះ ៧២ នាក់ ក្នុង រយៈពេល ៣ ថ្ងៃនេះ បាន ប្រើប្រាស់ ថេរវេលា ត្រឹមតែ ៣០ នាទី ២៦ វិនាទី។
លេខ ២ទូក ឈ្មោះ សម្តេច វិបុល បញ្ញាបារមី មានជ័យ មកពី ខេត្តតាកែវ ពាក់ ស្លាក លេខ ២២៣ មាន ចំណុះ ៧៤ នាក់ ក្នុង រយៈពេល ៣ ថ្ងៃនេះ បាន ប្រើប្រាស់ ថេរវេលា ៣០ នាទី ៣៣ វិនាទី។
ដោយឡែកលេខ ៣ទូក ឈ្មោះ គិរីរ ង្សសុខ សែន ជ័យ មកពី ខេត្តតាកែវ ពាក់ ស្លាក លេខ ២៣២ មាន ចំណុះ ៧៤ នាក់ ក្នុង រយៈពេល ៣ ថ្ងៃនេះ បាន ប្រើប្រាស់ ថេរវេលា ៣០ នាទី ៤៨ វិនាទី ។
ទូក ដែលមាន ក្បូរក្បាច់ រចនាបថ សោ ភណ្ឌ ភាពល្អ មាន វិន័យ មាន សេចក្តីថ្លៃថ្នូរ និង លក្ខណៈសម្បត្តិ ល្អប្រសើរ ជាងគេ ត្រូវ បានទទួល រង្វាន់ ផ្នែក សោ ភណ្ឌ ភាព មាន
លេខ១ ទូកក្អែ កសតេ ជោសែន ជ័យ លេខ២ ទូកន រិ ន្ទ្រ រង្សី ស្រី សរ វិ ជ៏័ យ ចិ ត្រា បុត្រ និងលេខ៣ ទូកសុវណ្ណ រាជ សី បារមី បន្ទាយ មហានគរ៕