ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ការខកខាននៃដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី ដែលតាំងខ្លួនជាមេដឹកនាំគណក្សប្រឆាំងដែលត្រូវបានរំលាយចោលដោយតុលាការកំពូល

ការខកខាននៃដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី ដែលតាំងខ្លួនជាមេដឹកនាំគណក្សប្រឆាំងដែលត្រូវបានរំលាយចោលដោយតុលាការកំពូល នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះបានធ្វើឲ្យមានការវិភាគវែកញែកតាមទស្សនៈផ្សេងៗគ្នាជាច្រើន ហើយមានទស្សនៈខ្លះបានស្តីបន្ទោសដល់រាជរដ្ឋាភិបាលកម្ពុជា ថាបានចាត់វិធានការជាច្រើន រួមទាំងការប្រើប្រាស់កងកម្លាំង ក្នុងកិច្ចរារាំងដំណើរវិលត្រឡប់នេះ ។

តើការខកខានមិនអាចចូលមកក្នុងប្រទេស របស់លោក សម រង្ស៊ី និងបក្ខពួករបស់គាត់ នៅពេលនេះជាកំហុសរបស់នរណា?

មិនមានអ្វីដែលត្រូវប្រកែកបានឡើយ! ជាមួយនឹងការប្រកាសវិលត្រឡប់ចូលមកក្នុងប្រទេសវិញ ទណ្ឌិត សម រង្ស៊ី បានថ្លែងជាបន្តបន្ទាប់ និងធ្វើសកម្មភាពមិនឈប់ឈរ តាមមធ្យោបាយ និងរូបភាពផ្សេងៗ ដោយបានបំផុសបំផុលដល់ប្រជាពលរដ្ឋដែលមានជំនឿលើខ្លួន ទាំងក្នុង និងក្រៅប្រទេស ថាការវិលត្រឡប់របស់គាត់នៅថ្ងៃទី៩ ខែវិច្ឆិកានេះ នឹងបង្កើតឡើងជាចលនាមហាជនដ៏ធំមួយដើម្បីនាំមកនូវការផ្លាស់ប្តូរ តាមរយៈការផ្តួលរំលំរាជរដ្ឋាភិបាល ការចាប់ខ្លួននាយករដ្ឋមន្ត្រី ព្រមទាំងបានប្រកាសញុះញងបំបែកបំបាក់កងទ័ពជាតិ ដោយបង្កើតមូលនិធិចិញ្ចឹមកងទ័ព ហេីយហ៊ានរហូតដល់ប្រមាថព្រះចេស្តា ព្រះមហាក្សត្រដែលព្រះអង្គគង់ជានិមិត្តរូបជាតិ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ។

សកម្មភាពទាំងនេះហើយ ដែលទណ្ឌិតសម រង្ស៊ី និងបក្ខពួកត្រូវបានតុលាការចោទប្រកាបពីបទល្មេីសឧបឃាត និងរួមគំនិតក្បត់ ព្រមទាំងមានដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលតម្រូវឲ្យរាជរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែអនុវត្តច្បាប់តាមដីការតុលាការ និងចាត់វិធានការនានា ដេីម្បីការពាររដ្ឋធម្មនុញ្ញ ការពារសុខសន្តិភាព ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យមួយ ដែលទើបតែងើបផុតពីសង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍ ដែលបានបំផ្លិចបំផ្លាញសង្គមជាតិយើងស្ទើររលាយសូន្យសុង ។

ទោះជា សម រង្ស៊ី និងបក្ខពួក បាននឹងកំពុងប្រឈមមុខនឹងផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏គេមិនបោះបង់ចោលនូវផែនការផ្តួលរំលំរាជរដ្ឋាភិបាលដោយកម្លាំងខុសច្បាប់នោះឡើយ ហើយនៅតែផ្គេីនអះអាងអំពីផែនការនេះចំពោះអ្នកគាំទ្រមួយក្រុមតូចរហូតមកដល់បច្ចុប្បន្ន ។

ប៉ុន្តែផែនការនេះមិនត្រូវបានទទួលស្វាគមន៍ដោយសហគមន៍អន្តរជាតិ និង ប្រជាពលរដ្ឋខ្មែរនោះឡើយ ។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោកស្រី មួរ សុខហួរ ជាមនុស្សជំនិតនឹងទណ្ឌិត សម រង្ស៊ី បានសាកល្បងវិលត្រលប់ ដោយប្រេីប្រាស់ប្រទេសថៃជាកន្លែងផ្លាស់ប្តូរយន្តហោះ ហើយត្រូវបាននគរបាលអន្តោប្រវេស្តន៍ថៃបដិសេធមិនឲ្យចូលប្រទេសក្រោមហេតុផលថាវត្តមានរបស់លោកស្រីនៅក្នុងប្រទេសនេះអាចនាំឱ្យមានភាពវិកវរក្នុងសង្គម ឬប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៊ី បានសរសេរលិខិតមួយផ្ញើជូន នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដើម្បីស្នើសុំអនុញ្ញាតឆ្លងកាត់ទឹកដីប្រទេសថៃចូលមកកម្ពុជា ប៉ុន្តែមិនមានការឆ្លើយតបជាផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃឡើយ ។ រហូតមកដល់ថ្ងៃពុធទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃបានថ្លែងក្នុងសន្និសីទកាសែតជាសាធារណៈថាលោកសមរង្ស៊ីនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសកម្ពុជាដោយឆ្លងកាត់ទឹកដីថៃនោះឡើយ ។ លោកប្រាយុទ្ធបានលើកឡើងថាកាតព្វកិច្ចរបស់ប្រទេសថៃដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺចៀសវាងការប្រើប្រាស់ទឹកដីប្រទេសរបស់ខ្លួនដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជិតខាងរបស់ខ្លួន ។

លោកប្រាយុទ្ធបានមានប្រសាសន៍ថា៖“ យោងតាមការប្តេជ្ញាចិត្តរបស់យើងចំពោះអាស៊ានយើងនឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមកទេ ហើយយើងក៏នឹងមិនអនុញ្ញាតឱ្យមានអ្នកប្រឆាំងរដ្ឋាភិបាលប្រើប្រាស់ប្រទេសថៃសម្រាប់ធ្វើសកម្មភាព” ដែរ ។

ការប្រកាសរបស់ប្រទេសថៃមួយលើក ជាពីរលើកនេះ ទណ្ឌិត សម រង្ស៊ី និង បក្ខពួក ពិតជាដឹងយ៉ាងច្បាស់ហើយថាមិនអាចមានវិធីដឹកនាំកម្លាំងរបស់ខ្លួនចូលមកប្រទេសកម្ពុជាបានឡើយ ប៉ុន្តែលោក សម រង្ស៊ី នៅតែបន្តភូតកុហកអ្នកគាំទ្រថានឹងចូលមកកម្ពុជានៅថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩ ។ រហូតពេលនេះជាមួយនឹងការបិទបាំងភាពអាម៉ាសនៃការបរាជ័យក្នុងផែនការចូលមកកម្ពុជា ទណ្ឌិត សម រង្ស៊ី និង បក្សពួក បានខិតខំស្វែងរកលេសជាច្រើនដើម្បីចោទប្រកាន់ថារដ្ឋាភិបាលកម្ពុជា ជាអ្នករារាំង ។

ក្នុងនាមជាអ្នកទទួលខុសត្រូវមួយរូប លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ បានបញ្ជាក់ច្បាស់ហើយថា ការពង្រាយកងកម្លាំងនៅតាមបណ្តោយព្រំដែន ជាពិសេសជាប់នឹងប្រទេសថៃនោះ គឺជាការត្រៀមអនុវត្តតាមដីកាតុលាការ ដើម្បីចាប់ខ្លួនសមាជិកក្រុមឧទ្ទាម និងដើម្បីថែរក្សាសន្តិសុខ សណ្តាប់សាធារណៈ និងរបៀបរៀបរយសាធារណៈ នៅតាមតំបន់ព្រំដែន គឺពុំមែនជាការបិទច្រកព្រំដែននោះឡើយ ។ រហូតមកទល់ពេលនេះមិនមានការបិទច្រកព្រំដែនណាមួយឡើយ ហើយសកម្មភាពចរាចរ និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិង ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រំដែននានា មានដំណើការ ជាធម្មតា។

នៅពេលនេះមិនមានការប្រកាសណាមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការហាមប្រាមទណ្ឌិត សម រង្ស៊ី និងក្រុមរបស់គាត់ មិនឲ្យចូលប្រទេសឡើយ ។ បានន័យថារាជរដ្ឋាភិបាលកម្ពុជា នៅតែគោរព និង អនុវត្តយ៉ាងខ្ជាបខ្ជួននូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងគោរពសិទ្ធិសេរីភាពរបស់ប្រជារាស្រ្តខ្មែរគ្រប់ៗរូបដោយស្មើភាព។

ដូច្នេះការវិលត្រឡប់ចូលប្រទេសរបស់ទណ្ឌិត សម រង្ស៊ី និង បក្សពួក ក្នុងនាមជាពលរដ្ឋខ្មែរគឺពុំមានអ្វីរារាំងឡើយ ។ ប៉ុន្តែរាជរដ្ឋាភិបាល កម្ពុជា ក៏បានប្រកាសផងដែរពីការរក្សាសិទ្ធិក្នុងការចាត់វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយដែលប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពសង្គម និងសន្តិសុខនៃរដ្ឋ ដើម្បីធានាការពារឲ្យបានជាដាច់ខាតនូវសន្តិភាព សន្តិសុខ និងសុវត្ថិភាពសង្គម ជូនជាតិនិងប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង