សម្ដេចក្រឡាហោម ស ខេង ជំរុញឲ្យមានការកែប្រែច្បាប់ដើម្បីការពារព្រៃឈើ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា សម្ដេចនឹងជំរុញឲ្យបានឆាប់ការធ្វើវិសោនកម្ម ច្បាប់គ្រប់គ្រងព្រៃឈើ ដើម្បីការពារធនធានធម្មជាតិព្រៃឈើដែលមានផល់ប៉ះពាល់យ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ។
សម្ដេចក្រឡាហោម បានថ្លែងបែបនេះ ក្នុងពិធីកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ។ សម្ដេចបានបញ្ជាក់ដែរថា បច្ចុប្បន្ននេះច្បាប់ការពារព្រៃឈើពុំបានផ្ដល់អំណាចដល់អាជ្ញាធរ និងសមត្ថកិច្ចដែនដី ដែលបានធ្វើឲ្យជនខិលខូចមួយចំនួន កាប់ឈើខុសច្បាប់នាំចេញជាបន្តបន្ទាប់ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិប្រទេសកម្ពុជា ។
សម្ដេចបានបញ្ជាក់បន្តថា នៅក្នុងអាណ្តិតរដ្ឋាភិបាលថ្មីនេះ សម្ដេចនឹងជំរុញការកែប្រែច្បាប់នេះជាចាំបាច់ដើម្បីផ្ដល់អំណាចដល់អាជ្ញាធរដែនដី សមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ ការពារព្រៃឈើរបស់ប្រទេសកម្ពុជា ។ សូមស្ដាប់ប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ក្នុងវិដេអូខាងក្រោមនេះ ៖


អត្ថបទដែលជាប់ទាក់ទង