ព្រះមហាក្សត្រ ប្រោសព្រះរាជទាន សេចក្តីសព្វព្រះរាជហឬទ័យ ជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានសរសេរលិខិតថ្វាយព្រះពរព្រះអង្គ ក្នុងឱកាសប្រារព្ធព្រះរាជពិធី ខួបទី១៥ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ៕