ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេសនៃប្រទេសបញ្ជូនទាំងបី (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា) ស្ដីពីតួនាទីប្រទេសបញ្ជូន ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តប្រវេសន៍

នៅព្រឹកថ្ងៃពុធ ៣កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេសនៃប្រទេសបញ្ជូនទាំងបី ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តប្រវេសន៍ ប្រារព្ធនៅខេត្តសៀមរាប។

ជាកិច្ចចាប់ផ្ដើម អង្គពិធីបានទស្សនាការសម្ដែងរបាំជូនពរ ដើម្បីចំរើនសិរីសួស្ដី និងជាការបង្ហាញវប្បធម៌ជាតិ ទៅកាន់ភ្ញៀវអន្តរជាតិ ពិសេសឯកឧត្តម លោកជំទាវ និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសមីយ៉ាន់ម៉ា វៀតណាម និងមកពីបណ្ដាអង្គការអន្តរជាតិ ដែលធ្វើការងារពាក់ព័ន្ធនឹងការពារពលករទេសន្តប្រវេសន៍។

បន្ទាប់មក លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងរបាយការណ៍ស្វាគមន៍ អំពីតួនាទីប្រទេសបញ្ជូន ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តប្រវេសន៍ ពិសេសពលករចេញទៅធ្វើការនៅប្រទេសថៃ។

លោកជំទាវបានជំរាបជូនសម្ដេចក្រឡាហោម និងអង្គពិធីថាកិច្ចប្រជុំលើកទី២ថ្នាក់មន្ត្រីជាន់ខ្ពស់កម្រិតបច្ចេកទេស នឹងបន្តកិច្ចពិភាក្សាបើកចំហរជាលក្ខណៈមិត្តភាព ដើម្បីនូវបញ្ហាអាទិភាព បទពិសោធន៍ក្នុងការដោះស្រាយ និងគំនិតផ្ដួចផ្ដើមក្នុងការធ្វើឲ្យប្រសើឡើងនូវកិច្ចការពារសុវត្ថិភាព សិទ្ធិ និងផលប្រយោជន៍ពលករ និងប្រទេសជាតិ។

លោកជំទាវបានបន្តថាក្រោយកិច្ចប្រជុំនេះភាគីទាំងបីនឹងចុះហត្ថលេខាលើកំណត់ហេតុរួមមួយ ដោយដាក់ចេញនូវអនុសាសន៍ និងសំណើរសំខាន់ៗជូនរដ្ឋាភិបាលនៃប្រទេសទាំងបី ក្នុងការផ្ដួចផ្ដើមជាដំណោះស្រាយរួមគ្នា សម្រាប់ការពិភាក្សាជាមួយរដ្ឋាភិបាលថៃ ដែលជាប្រទេសគោលដៅ ដើម្បីលើកកម្ពស់កិច្ចការពារពលករទេសន្តប្រវេសន៍។


អង្គពិធីក៏បានបន្តស្ដាប់មតិចំណាប់អារម្មណ៍របស់លោកស្រីប្រធានអង្គការIOMប្រចាំកម្ពុជា លោកបណ្ឌិតអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាល និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃប្រទេសឡាវ និងឯកឧត្តមអនុរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃនៃប្រទេសមីយ៉ាន់ម៉ា។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញថ្លែងសុន្ទរកថា ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានមានប្រសាសន៍ថាកិច្ចប្រជុំនាឱកាសនេះ គឺជាការបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់ក្នុងការរួមគ្នាលើកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍នៃប្រទេសទាំង៣។

សម្ដេចបានមានប្រសាសន៍ថាប្រទេសយើងទាំងបី កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា មានវប្បធម៌ប្រហាក់ប្រហែលគ្នា មានព្រំដែនជាប់ជាមួយប្រទេសថៃដូចគ្នា និងមានពលរដ្ឋចេញទៅធ្វើការនៅប្រទេសនេះទាំងស្របច្បាប់ និងមិនស្របច្បាប់ដូចគ្នា ដោយក្នុងចំណោមនោះមានមួយចំនួនកំពុងប្រឈមនឹងបញ្ហាជាច្រើនក្នុងដំណើរការទេសន្តប្រវេសន៍ ចាប់តាំងពីការចាកចេញ នៅកន្លែងធ្វើការ រហូតដល់ពេលត្រឡប់មកវិញ។

សម្ដេចបានប្រសាសន៍ថា យើងទទួលស្គាល់ថាការធ្វើទេសន្តប្រវេសន៍ គឺជាសិទ្ធពលរដ្ឋក្នុងការជ្រើសរើសការងារមុខរបរ និងទីកន្លែងរស់នៅ ក៏ប៉ុន្តែយើងក៏ត្រូវគិតអំពីសិទ្ធិ ផលប្រយោជន៍ និងសេចក្ដីថ្លៃថ្នូ ក្នុងនាមជាមនុស្សរបស់ពលករ ការគ្រប់គ្រង និងកិច្ចការពារពលរដ្ឋរបស់យើង ក្នុងនាមជាប្រទេសមានអធិបតេយ្យ និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង និងរវាងប្រទេសបញ្ជូន និងប្រទេសទទួលដែរ។

សម្ដេចបានគូសបញ្ជាក់ថាការងារទាំងនេះ គឺជាតួនាទីរបស់យើង ដែលចាំបាច់ត្រូវរួមសហការគ្នាដោះស្រាយបញ្ហារួម ពីព្រោះប្រទេសនីមួយៗមានរបៀបគ្រប់គ្រង បទដ្ឋាន និងនីតិវិធីអនុវត្តដោយលែកៗពីគ្នា ហើយក៏មានចំណុចល្អ និងចំណុចខ្វះខាតរៀងៗខ្លួន។ ហេតុដូច្នេះការពិភាក្សារិះរកស្តង់ដាអនុវត្តមួយដែលសមស្របសម្រាប់ប្រទេសទាំងបី គឺជាការចាំចាប់សម្រាប់លើកកម្ពស់សុវត្ថិភាព ផលប្រយោជន៍ពលករ និងកាត់បន្ថយភាពរងគ្រោះក្នុងអំឡុងពេលនៃទេសន្តប្រវេសន៍ និងផលប៉ះពាល់អវិជ្ជមានចំពោះពលករ គ្រួសារ និងសង្គមជាតិ។

សម្ដេចក៏បានមានប្រសន៍ថាកិច្ចប្រជុំនៅថ្ងៃនេះ គឺសំដៅទៅលើការការពារទេសន្តប្រវេសន៍ ដោយមិនបានពង្រីកវិសាលភាពទាក់ទងទៅនឹងការរកមូលហេតុអ្វីដែលនាំឲ្យមានទេសន្តប្រវេសន៍នោះទេ ដោយសម្ដេចបានសង្កត់ធ្ងន់ថាប្រសិនបើយើងជជែកដល់បញ្ហាមូលហេតុទៀតនោះ គឺវានឹងកាន់តែស្មុកស្មាញ ដូច្នេះពេលនេះគឺយើងកំពុងពិភាក្សាដោយផ្ដោតលើដំណោះស្រាយបញ្ហាចំពោះបញ្ហាប្រឈមក្រោយពីពលរដ្ឋសម្រេចចិត្តធ្វើទេសន្តប្រវេសន៍។


សម្ដេក៏បានបញ្ជាក់ថាដែរថាកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីប្រមូលមិតឯកភាពគ្នាដើម្បីទៅស្វែងរកដំណោះស្រាយជាមួយប្រទេសថៃ ដោយបញ្ហានេះសម្ដេចបានសង្កត់ធ្ងន់ថាយើងមិនត្រូវគិតថាការប្រមូលមតិគ្នានៅថ្ងៃនេះគឺដើម្បីទៅគៀបសង្កត់ភាគីថៃនោះទេ ពីព្រោះថៃក៏ទទួលសម្ពាធពីអន្តរជាតិដែរពាក់ព័ន្ធនឹងពលករបរទេស។ ដូច្នេះមតិយើងនៅថ្ងៃនេះគឺជាជំនួយស្មារតីមួយសម្រាប់ភាគីថៃយកទៅដោះស្រាយបញ្ហា។

សម្ដេចបានសម្ដែងក្ដីជឿជាក់ថាកិច្ចពិភាក្សាគ្នានៅថ្ងៃនេះ នឹងទទួលបានលទ្ធផលជាផ្លែផ្កា ដែលប្រតិភូនីមួយៗនឹងអាចនាំយកលទ្ធផលនៃការពិភាក្សាទៅដាក់ជូនថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់ខ្លួន ដើម្បីដាក់ចេញជាការសម្រេចចិត្តឲ្យក្លាយជាសកម្មភាពជាក់ស្ដែងក្នុងការគ្រប់គ្រងទេសន្តប្រវេសន៍ និងកិច្ចការពារប្រជាពលរដ្ឋពីភាពងាយរងគ្រោះដោយអំពើជួញដូរមនុស្សគ្រប់គ្របភាព។

យ៉ាងណាក៏ដោយមុននឹងបញ្ចប់សុន្ទរកថា សម្ដេចបានផ្ដល់អនុសាសន៍ឲ្យក្រុមមន្ត្រីជាន់ខ្ពស់កម្រិតបច្ចេកទេសទាំងបីប្រទេស បន្ទាប់ពីមូលមិតគ្នាហើយ គួរយកមតិទាំងអស់នេះទៅពិភាក្សាជាមួយកម្រិតបច្ចេកទេសនៃប្រទេសថៃ ដើម្បីមានការស្រុះស្រួលគ្នា ដោយមានកិច្ចប្រជុំទាំង៤ភាគី និងឈានទៅចេញសេចក្ដីថ្លែងការណ៍រួមមួយសិន មុននឹងដាក់ជូនថ្នាក់ដឹកនាំកម្រិតនយោបាយសម្រេចចិត្ត៕

អត្ថបទដែលជាប់ទាក់ទង